ថ្នាក់នាំខេត្តព្រះសីហនុអញ្ជើញចូលរួមបុណ្យកឋិន ទាននៅវត្តមុនីជលទ្ធារាម ហៅវត្ត ជ្រោយស្វាយ ខេត្តកោះកុង

0

ខេត្តព្រះសីហនុ៖ឯកឧត្ដម  ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្ដម  គួច  ចំរើន  អភិបាល  នៃគណ អភិបាល ខេត្ត ព្រះសីហនុ  អមដំណើរដោយឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកឧកញ៉ា អស់លោកលោកស្រីជាប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត ព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

បានអញ្ជើញចូលរួមបុណ្យកឋិន ទាននៅវត្តមុនីជលទ្ធារាម ហៅ វត្ត ជ្រោយស្វាយ  ស្ថិតក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីប្រមូលបច្ច័យ យកទៅកសាងសមិទ្ធិផលនានាក្នុងវត្ត  ពិធីបុណ្យអង្គកឋិនទាន នេះផ្តើមដោយ ឯកឧត្ដម  ឧត្ដមសេនីយ៍  យន្ត  មីន   រដ្ឋលេខាធិការក្រសួងការ ពារជាតិ។

.នៅក្នុងពិធីបុណ្បកឋិនទាននេះ ឯកឧត្ដម  ជាម  ហ៊ីម  ប្រធាន ក្រុមប្រឹក្សា ខេត្តព្រះសីហនុ  និងឯក ឧត្ដម  គួច  ចំរើន  អភិបាល នៃអភិបាល ខេត្តព្រះសីហនុ  បានចូល បច្ច័យអង្គកឋិនទាន  ចំនួន  ២០០០០០០ រៀល (ពីរលានរៀល)  និងចូលបច្ច័យកសាងចំនួន  ៥០០០ ដុល្លារ  (ប្រាំពាន់ ដុល្លារ )។ ក្នុងនោះ ក៏មានឯកឧត្ដម លោកជំទាវ លោកឧក ញ៉ា លោក លោកស្រី ក៍បានចូលរួមបច្ច័យក្នុងអង្គកឋិនទានតាម សទ្ធា ជ្រះថ្លារៀងៗ ខ្លួនផងដែរ។

.បន្ទាប់ពី បាន បញ្ចប់ កម្មវិធី បុណ្យ អង្គកឋិន ទាន  ឯកឧត្ដម  ឧត្ដមសេនីយ៍  យន្ត  មីន  ឯកឧត្ដម ជាម ហ៊ីម និង  ឯកឧត្ដម  គួច  ចំរើន  អភិបាល  នៃគណ អភិបាល ខេត្ត ព្រះសីហនុ  បាន អញ្ជើញទៅ ទស្សនា រមណីយដ្ឋានធម្ម ជាតិឆ្នេរភូមិនេសាទ  ដែល ស្ថិតនៅ ព្រំប្រទល់ ខេត្ត កោះកុង  និង ខេត្តព្រះសីហនុ ផងដែរ៕

នាគសមុទ្រ