កម្លាំងនគរបាលខេត្តកែប សហការចុះបង្ក្រាបល្បែងស៊ីសងជល់មាន់ នៅស្រុកដំណាក់ចង្អើរ

0

ខេត្តកែប៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ អនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បានចុះបង្ក្រាបល្បែងជល់មាន់ចំនួន១លើក នៅចំណុចដីឡូត៍មួយកន្លែងដែលគ្មានមនុស្សរស់នៅ ក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្រោយកម្លាំងនគរបាលចុះទៅដល់ទីតាំងលេងជល់មាន់ ក្រុមអ្នកញៀនល្បែងខាងលើបាននាំគ្នារត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ៨គ្រឿង , មាន់ជល់៣ក្បាល , កន្ត្រកដាក់មាន់ជល់ និងសម្ភារៈចងខ្នាយមាន់មួយចំនួន។ ករណីនេះយើងបានដកហូតវត្ថុតាងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត នឹងហៅសាមីខ្លួនមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងទៅថ្ងៃមុខបន្តទៀត៕