ប្រជាពលរដ្ឋចំនួន២ខេត្តស្មើរនិង២២៥៥គ្រួសារបានទទួលអំំណោយពីលោកឧកញ៉ាលីម ប៊ុណ្ណានិងលោជំទាវថុង ធីតា

0

ខេត្តកំពង់ធំ៖ បន្ទាប់ពីមានគ្រោះទឹកជំនន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានគិតគូរនិងយកចិត្តទុកដាក់ ដោះស្រាយជីវភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះលោក ឧកញ៉ាលីម ប៊ុណ្ណា និងលោជំទាវថុង ធីតា ជាម្ចាស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប បានចូលរួមចំណែកដ៏ធំមួយក្នុងការងារមនុស្សធម៌ ជាមួយនិងប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយដល់ជនរងគ្រោះដែលកំពុងតែលិចលង់ផ្ទះសំបែងនិងខ្វះខាតស្បៀងអាហារចំនួន២ខេត្តសរុប២២៥៥គ្រួសារ ។

ជាក់ស្តែង លោកឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវថុង ធីតា អមដោយលោកសាយគឹម ឡម អភិបាលរងស្រុកស្ទោង រួមទាំងក្រុមការងារ បានបន្តធ្វើសកម្មភាពមនុស្សធម៌ ចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះ និងងាយរងគ្រោះចំនួន២១០គ្រួសារ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ មួយគ្រួសារទទួលបាន អង្ករ២៥គ.ក មីមួយកេស ត្រីខមួយយួរ នំ សៀង រួមទាំងថវិការមួយចំនួន សម្រាប់ដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋមួយគ្រាដែលកំពុងតែជួបបញ្ហាគ្រោះធម្មជាតិ នៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២០។

លោកឧកញ៉ាលីម ប៊ុណ្ណា បានមានប្រសាសន៍ថា ដោយយល់ឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការអនុវត្តតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ( ទុក្ខលំបាករបស់ប្រជាជន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ) ដូច្នេះដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងជាទឹកចិត្តសប្បុរសធម៌ ក៏បាននាំយកអំណោយស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគ ព្រមថវិកាមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន២០៤៥គ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់កន្លងមក។

ឧកញ៉ាលីម ប៊ុណ្ណា បានបន្តថាសកម្មភាពចុះចែកអំណោយរបស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប បានធ្វើសកម្មភាពចុះចែក អំណោយចាប់តាំងពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ បានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ចំនួន២ខេត្ត គឺខេត្តកំពង់ធំ និងខេត្តពោធិសាត់ សរុបចំនួន២២៥៥គ្រួសារ ដែលកំពុងតែជួបនូវការលំបាកខ្វះខាត ដើម្បីជួយដោះស្រាយ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយមិនបានដឹងលឺពីអាជ្ញាធរនោះឡើយ។

ក្នុងឳកាសនេះដែរ លោក ឧកញ៉ាលីម ប៊ុណ្ណា និងលោកជំទាវថុង ធីតា បានសម្តែងនូវការព្រួយបារម្ភណ៍ ពីជីវភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពអនាម័យ ហូបស្អាតផឹកស្អាត រស់នៅស្អាតមើលថែរក្សាក្មេងៗនិងមនុស្សចាស់ ចៀសវាងមានឆ្លងជម្ងឺរាករូសឬគ្រោះថ្នាក់ ក្នុងស្ថានភាពមានទឹកជំនន់នេះ និងសូមឲ្យចូលរួមការពារទន់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិត១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារឲ្យបាននូវមេរោគដ៏កាចសាហាវនេះ។  ដោយ ប៊ុន រដ្ឋា