លោក វរសេនីយ៍ឯក អេង ប៉ជាក ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក ជា សំអាត មេបញ្ជាការរងរងគ្រោះថ្នាក់ចរាចរណ៍

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក អេង ប៉ជាក ទទួលបន្ទុកការងារសម្ភារៈបច្ចេកទេស តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ទៅសួរសុខទុក្ខ លោកវរសេនីយ៍ឯក ជា សំអាត មេបញ្ជាការរងទទួលបន្ទុកការងារភស្ភភារ សម្ភារៈបច្ចេកទេសដោយរងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរមិនអាចបំពេញការងារបានរយៈពេលជាង២ឆ្នាំមកហើយ បច្ចុប្បន្នកំពុងព្យាបាលនៅផ្ទះ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះដែលលោកវរសេនីយ៍ឯក អេង ប៉ជាក នឹងក្រុមការងារបាននាំយកថវិកាចំនួន១៥១៥,០០០ រៀល និងអង្ករ ៥០គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជួយកាត់បន្ថយការចំណាយផេ្សងៗបានមួយចំនួន។
ជាចុងក្រោយលោកលោកវរសេនីយ៍ឯក អេង ប៉ជាក បានសំណេះសំណាលជាមួយក្រុមគ្រួសារលោក ជា សំអាត ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរ សួរសុខទុក្ខបស់លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវផងដែរ។