សប្បុរសជននៅតែបន្តចូលរួមបរិច្ចាគធនធានជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុ ជាបន្តបន្ទាប់

0

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ សប្បុរសជនមួយចំនួនបានផ្តល់អំណោយជូនកាកបាទក្រហម ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម បានអញ្ជើញទៅទទួលអំណោយនេះដោយផ្ទាល់នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ថានឹងប្រើប្រាស់អំណោយទាំងនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌។ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចែករំលែកធនធានដើម្បីបេសកកម្មមនុស្សធម៌ជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ។

អំណោយសប្បុរសជនបានផ្តល់ជូននាពេលនេះរួមមាន៖១. លោកឧកញ៉ា សុខ សុង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ២.០០០ ដុល្លា (ពីពាន់ដុល្លាអាមេរិក) ។២. លោកជំទាវ ស៊ុន ម៉ិ និងលោក វ៉ាន់ វណ្ណា ឧបត្ថមថវិកា ១០.០០០ ដុល្លា (មួយម៉ឺនដុល្លាអាមេរិក)
៣. ក្រុមហ៊ុន Howard Johnson Plaza Wyndham Blue Bay Sihanouk Ville ឧបត្ថមអង្ករ ចំនួន ១០តោន(ដប់តោន)។
៤. ក្រុមហ៊ុន WU XIANG PLAZA ឧបត្ថមអង្ករ ចំនួន ២តោន(ពីរតោន) និងទឹកបរិសុទ្ធ ១០០កេះ (មួយរយកេះ)។
៥. ក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តពញរះសីហនុ ឧបត្ថមអង្ករ ចំនួន ១០តោន(ដប់តោន)។
៦. ក្រុមហ៊ុន ជឺរីតា អ៊ិនវេសម៉ិន ឯ.ក ឧបត្ថមអង្ករ ចំនួន ៥តោន(ប្រាំតោន) មី ៥០កេះធំ (ហាសិបកេះធំ) ត្រីខ ២០កេះធំ (ម្ភៃកេះធំ)។
៧. លោកស្រី ទិត្យ សុវត្ធិទ្ធី អង្ករចំនួន ១តោន(មួយតោន) ទឹកស៊ុទ្ធ ២០កេះ(ម្ភៃកេះ) មីថៃ ៥កេះធំ(ប្រាំកេះធំ) ប្រេងឆា ២កេះធំ(ពីរកេះធំ) ទឹកត្រី ៥យួរ(ប្រាំយួរ) ទឹកស៊ីអ៊ីវ ៥យួរ(ប្រាំយួរ) និងរបាំងមុខការពារជំងឺឆ្លង ៤៥សន្លឹក(សែសិបប្រាំ)។
៨. សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ឧបត្ថម្ភអង្ករ ចំនួន ៥តោន(ប្រាំតោន)៕
(សាវ៉ុន)