នាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាបបដិសេដ ឈ្មោះអ៊ុង ចម្រើន មិនមែនជាមន្រ្ដីបណ្ដែតឬមន្រ្ដីជាប់កិច្ចសន្យា

0

សៀមរាប=ក្រោយពីសារព័ត៏មានបានចុះផ្សាយពីករណីក្រុមជំរឹតទាប្រាក់ពីប្រជាពលរដ្នដឹកឈើលក្ខណះគ្រួសាររួចមក ត្រូវបានពលរដ្នគាំទ្រពេញទំហឹងអោយសមត្ថកិច្ចមានចំណាតការលើក្រុមខិលខូចទាំងនោះអោយមានប្រសិទ្ធិភាព។
ស្រាប់តែ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប បានចេញសេចក្ដីប្រកាសបដិសេដ ឈ្មោះអ៊ុង ចម្រើន មិនមែនជាមន្រ្ដីបណ្ដែត ឬ មន្រ្ដីជាប់កិច្ចសន្យារបស់ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាបនោះទេ ដូច្នេះសូមអោយសារធារណះជន និងបណ្ដាសារព័ត៏មានជ្រាប។
តើលោក យ៉េង សារ៉ា នាយរងខណ្ឌប្រើប្រាស់លោកអ៊ុង ចម្រើន ដែលជាមនុស្សមិនមែនជាមន្រ្ដីបណ្ដែត ឬ មន្រ្ដីជាប់កិច្ចសន្យារបស់ខណ្ឌរដ្នបាលព្រៃឈើនោះដើម្បីអ្វី ប្រមូលសេដ្នកិច្ចអោយអង្គភាព ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួន?

លោក យ៉េង សារ៉ា មន្ដី្រខណ្ឌរដ្នបាលព្រៃឈើបានឆ្លើយក្នុងកិច្ចសម្ភាសដោយឆ្លើយយករួចខ្លួនថា លោក អ៊ុង ចម្រើន មិនមែនជាមន្រ្ដីបណ្ដែត ឬមន្រ្ដីជាប់កិច្ចសន្យាទេ លោកគ្រាន់តែមានទំនាក់ទំនងប្រើអោយរាយការណ៍ពីបទល្មើសអោយលោកតែប៉ុណ្ណោះមិនបានអោយដើរទៅយកលុយបទល្មើសនោះទេ ហើយកន្លងមកក៏មានអ្នកខ្លះយកឈ្មោះលោកប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែរ ! ក្នុងន័យនេះគួរតែលោកយ៉េង សារ៉ា មន្ដី្រខណ្ឌរដ្នបាលព្រៃឈើ គួរតែមានទំនួលខុសត្រូវព្រោះលោកបានប្រើប្រាស់មនុស្សផ្ដេសផ្ដាសធ្វើអោយពលរដ្នមានការថ្នាំងថ្នាក់និងខូចឈ្មោះអង្គភាពខ្លួន និងប៉ះពាលអង្គភាពដ៏ទៃ ។

លោក អ៊ុង ចម្រើនបានឆ្លើយក្នុងកិច្ចសម្ភាសថាលោកបានធ្វើការងារអោយ លោក យ៉េង សារ៉ា មន្ដី្រខណ្ឌរដ្នបាលព្រៃឈើ យូរហើយ តែមិនបានបញ្ចាក់ពីតួនាទីនោះទេរួចហើយក៏បិតទូស័ព្ទទៅវិញហើយតេលេងលើក។
ចំណែកមនុស្ស៣នាក់ទៀតដែល មានឈ្មោះហុក ឃី លោក អាត លោក សម្បត្តិ ជាប់ពាក់ព័ន្ធក្នុងរឿងនេះមិនដឹងជាមានតួនាទីអីបានជាហ៊ានដើរគំរាមគំហែងពលរដ្នជំរឹតទាប្រាក់ ធ្វើអោយខូចស្ថាប័ណ្ណព័ត៏មានគេពិតប្រាកដ ប្រាស់ចាក់ពីក្រមសីលធម៍និងវិជ្ជាជីវះ ហើយត្រូវបានអង្គភាពបដិសេដថាមិនមែនជាអ្នកសារព័ត៏មាននោះទេ រហូតពលរដ្នទ្រាំលែងបានដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចស្រាវជ្រាវចាត់ការតាមច្បាប់ ។