ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ផ្តល់​ពូជ​ស្រូវផ្ការំដួល២៩តោន​ដល់កសិករ​ដែល​ខូចខាតដោយគ្រោះទឹកជំនន់៣០០គ្រួសារស្រុកបារាយណ៍

0

ខេត្ត​កំពង់ធំ : ឯកឧត្តម​ម៉ាន សុគ្រីរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ​ អមដំណើរដោយ ឯកឧត្តម​សុខ​ លូ​ អភិបាល​ខេត្តកំពង់ធំ និង ឯកឧត្តម​ឈុន ឈន់ ប្រធានក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ រួមទាំង​ប្រធាន​ អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ និងអាជ្ញាធរដែនដី ចូលរួម​ចែក​ពូជស្រូវ​ផ្ការំដួល២៩តោន ដល់បងប្អូនប្រជាពលរដ្ឋ ដែល​ទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ឃុំចំនួន៣ ស្មើ​នឹង​៣០០គ្រួសារ នាថ្ងៃទី៤ខែ វិច្ឆិកា​ឆ្នាំ​២០២០។

លោក​ប៉ែន​ វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្មខេត្តកំពង់ធំ​ អានរបាយការណ៍ សង្ខេបពាក់ព័ន្ឋនឹង ទំហំ​នៃ​ការខូចខាត​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅក្នុង​ខេត្ត​កំពង់ធំ​ ដែលមានផ្ទៃដីបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០​មាន២៣២៥២៩ហិចតា រងផលប៉ះពាល់ដោយសារ​ទឹកជំនន់ លើស្រូវរដូវវស្សា ឆ្នាំ​២០២០​សរុប ១៨៨៥០ហិចតា ខូចខាត​សរុប​១០៣៣៥ហិចតា ស្មើ​នឹង​១២០៩៩​គ្រួសារ​ អាចស្តារបានចំនួន ៦៩៧៨ហិចតា ស្មើ​នឹង​៥៨៧៧ គ្រួសារ ។

លោក​ប៉ែន​វណ្ណ​រិទ្ធ បានបញ្ជាក់ទៀតថា ការចែកពូជស្រូវផ្ការំដួល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែជំនន់ ចំនួន ៣០០ គ្រួសារ ដែលមកពី៣ឃុំ
ក្នុងនោះមានឃុំឈូកខ្សាច់ ឃុំបារាយណ៍ និងឃុំត្នោតជុំ ស្ថិតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានស្តាឡើងវិញ ពីការបាត់បង់ខូចខារ ដោយសារទឹកជំនន់។

ឯកឧត្តមសុខលូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និងគិតគូរ ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដើរតួរងគ្រោះ ដោយសារទឹកជំនន់ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក ចំណែកទីណា ដែលមានទុក្ខ សម្ដេច តេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និងឱ្យ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួម ជួយសង្គ្រោះ និងរំដោះ បងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ.។

ឯកឧត្តមម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងនៅក្នុងពិធីចែកពូជស្រូវផ្ការំដួល, រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅ សន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិ សង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 រួមទាំងដោះស្រាយបញ្ហាប្រឈម ពីគ្រោះទឹកជំនន់ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា នឹងប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាបន្ន នឹងការប្រែប្រួលអាកាសធាតុ និរន្តភាព ដើម្បីបង្កើនប្រាក់ចំណូល គ្រួសារកសិករ និងបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់គ្រង យកចិត្តទុកដាក់ អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខភាព ជីវភាពរស់នៅ ធានាឱ្យបាននូវសុខដុមនីយកម្មគ្រួសារ៕