ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង១៨០គ្រួសារស្រុកបុរីអូរស្វាយសែនជ័យ ទទួលអំណោយសម្តេចតេជោតាមរយៈរដ្ឋបាលខេត្ត

0

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជា
ពលរដ្ឋ រស់នៅតំបន់ដាច់ស្រយ៉ាលចំនួន១៨០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមក ចំនួន៤ភូមិ ក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កហកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាល ក្រុមប្រឹក្សាស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ដែលបានប្រព្រឹត្តទៅ នៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយជ័យ នាឱកាសព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះផងដែរ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងផ្ញើក្តីនឹករលឹក នូវការស្រឡាញ់យ៉ាងជ្រៀលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋលំបាកទីទាល់ក្រីក្រ ។

សូមបញ្ជាក់ថាៈអំណោយទទួលបា នពេលនេះ ក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកសុទ្ធ១កេស ៕