មនុស្យ៧នាក់ស្លាប់ និង៥នាក់របួស ដោយសារក្រឡាប់រថយន្តទេសចរណ៍

0

សៀមរាប: យ៉ាងហោចណាស់មានមនុស្ស៧នាក់បានស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀត បានរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅស្រុកជីក្រែងខេត្ដសៀមរាប កាលពីម៉ោង០២រំលងអាទ្រាធ ឈានចូលថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០នេះ ។
លោកវរះសេនីយ៏ ទោ គង់ អឿន អធិការរងនៃអធិការដ្ឋានស្រុកជីក្រែងខេត្ដសៀមរាប ទទួលផែនចរាចរណ៏ បានបញ្ចាក់ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៏នេះ បង្កឲ្យមានមនុស្សស្លាប់ម៧នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស៤នាក៉ទាំងអ្នក់បើកបរ ក្នុងនោះក្មេងម្នាក់។លោកថា គ្រោះចរាចរណ៍នេះ បណ្តាលមកពីតៃកុងងង៉ុយដេក និងបើកលើសល្បឿនកំណត់ ។ លោកអធិការ រងបន្តទៀតថា រថយន្តនេះប្រភេទទេសចរណ៍ មកពីព្រំប្រទល់ប្រទេសវៀតណាម ឆ្លងកាត់ខេត្តក្បូងឃ្មំ ឆ្ពោះទៅកាន់ខេត្តសៀមរាប ចំណែកមនុស្យ៥នាក់ទៀតរងរបួសស្រាល។បើតាមនគរបាល អោយទៀតថា ចំណុចគ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតនៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ 246~247 ភូមិ ស្ពានត្នោត១ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A៨៤៦៩ បើកបរដោយ ជនជាតិខ្មែរ ដាក់មនុស្យធ្វើដំណើរចំនួន១១នាក់ជាជនជាតិវៀតណាម ក្នុងនោះស្រី៥នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ( ស្លាប់ )ដឹកអ្នករួមដំណើរជនជាតិ វៀតណាម៕