សំណង់គ្មានច្បាប់ ជាផ្នែកមួយប៉ះពាល់ដល់ការអភិវឌ្ឍន៍

0

កែប៖ ខណៈដែលវិស័យសំណង់ និង អចលន ទ្រព្យ កំពុងមានការ រីកដុះដាលយ៉ាងឆាប់រហ័ស រួមមានសំណង់អគារ លំនៅស្ថានតូចធំ ពិសេសនៅក្នុងខេត្តកែប គេសង្កេតឃើញថា មានសំណង់អគារជាច្រើន សាងសង់ឡើង មិនស្របច្បាប់នោះទេ។
ជាក់ស្ដែងសំណង់ មួយកន្លែងនៅភូមិ ចំការបី ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ កំពុងតែសាងសង់ ដោយពុំមាន ច្បាប់អនុញ្ញាត អភិបាល ស្រុកដំ ណាក់ចង្អើរ លោក ស្រី គឹម ចាន្នី បានប្រាប់អ្នក យកព័ត៌មាន នៅព្រឹកថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ2020 ថាសំណង់ កំពុងតែសាងសង់ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបនេះ កុំទាន់មានច្បាប់អនុញ្ញាតនោះទេ លោកស្រីបន្តទៀតថា ម្ចាស់សំណង់កំពុងតែរត់ការសុំច្បាប់។

មន្ត្រីក្តាមខ្យងមួយចំនួន និយាយថា សំណង់ខុស ច្បាប់ មួយចំនួន តែងតែកើតឡើង ជាលក្ខណៈ សំណង់តូចៗ ដោយសារ ពេលខ្លះពលរដ្ឋ គាត់យល់ ឃើញថា សំណង់នោះជាទ្រង់ ទ្រាយតូច ដូច្នេះពួកគាត់មិនចង់ សុំច្បាប់ អនុញ្ញាត ឬក៏សំណង់ទាំងនោះ សង់នៅកន្លែងតូចចង្អៀត»។

លោកប្រធាន មន្ទីរសូរិយោដីខេត្តកែប បានឲ្យដឹងថា សំណង់ដែល កំពុងតែសាងសង់ នៅភូមិចំការបី ឃុំពងទឹក ស្រុក ដំណាក់ចង្អើរខេត្តកែប នេះមិនមានច្បាប់ទេ។

ទោះជាយ៉ាងណា ក្រៅពីពលរដ្ឋ សាងសង់លំនៅស្ថានគ្មានលិខិតអនុញ្ញាត កន្លងមកគេក៏សង្កេត ឃើញ មានគម្រោង សាងសង់ធំៗមួយចំនួន សង់សំណង់ អគារដោយគ្មាន លិខិតអនុញ្ញាតផងដែរ ដោយសារតែ ពួកគេមានលុយ និង អំណាច ហើ យការ សាងសង់នោះ អាចនឹងរំលោភដីយកសា ធារណៈថែមទៀតផង។

ជុំវិញនឹងបញ្ហាសាងសង់សំណង់អត់ច្បាប់នេះដែរកន្លងមក មានពលរដ្ឋមួយចំនួនបានរអ៊ូរទាំថា បែបបទនៃការសុំច្បាប់អនុញ្ញាតមានលក្ខណៈស្មុគស្មាញ និង ចំណាយពេលវេលាយូរ។