ខេត្តស្ទឹងត្រែងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ

­ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣ -៩វិច្ឆិកា២០២០ និងជាថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទផងដែរ ។ពិធីបានធ្វើឡើងនៅមុខសាលាខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណះអភិបាល

ខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាព មន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្តតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ត្រីរាជការ បានអញ្ជើញដាក់កម្រងផ្កានៅមុខព្រះឆាយល័ក្ខព្រះករុណា ព្រះបាទសម្តេ

ចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកស្នេហាជាតិ យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឲ្យរួចផុតពីរបបអាណានិគម ។

លោក ជា ថាវរិទ្ធ អភិបាលរងខេត្តបានអានប្រវត្តិព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣ ដែលមានខ្លឹមសារថាៈ ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុព្រះមហាវីរក្សត្រព្រះរាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភា

ពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានធ្វើការប្រឹងប្រែងទាមទារឯករាជ្យពីសាធារណរដ្ឋបារាំងយ៉ាងលំបាក ជូនដល់មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ ។

ប្រទេស​កម្ពុជា បាន​ស្ថិតនៅ​ក្រោម​អាណា​និគមប្រទេស​បារាំង ក្នុងឆ្នាំ​១៨៦៣​រហូត ដល់​ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង ​​បានផ្តល់ឯករាជ្យពេញលេញបរិបូណ៌ ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជ្យបិតាឯករាជ្យជាតិ ។

ក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាព្រះអគ្គមគ្គុទ្ទេសដ៍ឆ្នើម បានដឹក

នាំកម្ពុជាប្រកបដោយសុខសន្តិភាពការរីកចម្រើនលើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្រ្តនិយម រហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមព្រះរាជាណាចក្រកម្ពុជាថា (កោះសន្តិភាពនៅអាស៊ីអាគ្នេយ៍) ។

កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូប រួមទាំងថ្នាក់ដឹកនាំ សិស្សានុសិស្ស  មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនគ្រប់រូប គ្រប់ជនជាតិ ក្នុងខេត្តស្ទឹងត្រែងចង

ចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា ៕