រដ្ឋបាលខេត្តព្រះវិហារ ចូលរួមអបអរខួបទិវាបុណ្យឯករាជ្យជាតិលើកទី៦៧

0

ព្រះវិហារ: នៅព្រឹកថ្ងៃទី០៩​ ខែវិច្ឆិកា ឆ្នាំ២០២០​: លោក​ឧត្តមសេនីយ៍​ទោ​ សួស​ សុខដារ៉ា​ ស្នងការនគរបាលខេត្ត​ បានដឹកនាំកងកម្លាំង​នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ​ ចូលរួមក្នុងពិធីអបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​ ទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា​(៩/វិច្ឆិកា​/១៩៥៣-៩/វិច្ឆិកា​/២០២០)​ និងខួបលេីកទី១៦ឆ្នាំ​ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់​ ព្រះករុណា​ព្រះបាទ​ សម្ដេចព្រះបរមនាថ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាព​ ឯកឧត្តម ប្រាក់​ សុវណ្ណ​ អភិបាលខេត្តព្រះវិហារ​ ឯកឧត្តម​ ឡុង​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ​ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ​ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ សរុបចំនួ​ន​ ៦៤៥អង្គ/នាក់៕