ប្រជា​ពលរដ្ឋ​ចំនួន​៤០០ គ្រួសារ​ដែល​ទទួល​រងគ្រោះ ដោយសារទឹកជំនន់ នៅក្នុង​ស្រុកស្ទោង បាន​ទទួល​អំណោយ ស្បៀងអាហារ​របស់​ឯកឧត្តម​ហ៊ុន​ ម៉ា​ណែ​ត​

0

ខេត្ត​កំពង់ធំ.ពិធី​ចែក​អំណោយ ជូនដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​៤០០ គ្រួសារ​ ស្ថិត​ក្រោម​អធិបតីភាពឯកឧត្តម រិន វីរ: សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ តំណាង​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​ អម​ដោយ​ឯកឧត្តម​សុខ​ លូ​ អភិបាល​នៃ គណៈអភិបាលខេត្ត​កំពង់ធំ.និង​អាជ្ញា​ធរ​ដែន​ដី​ មន្ត្រី​រាជការ​ស្រុក​ស្ទោង​ចូល​រួម​ នៅ​ព្រឹក​ថ្ងៃ​ទី​១​១ ខែវិច្ឆិកា​ឆ្នាំ​២០២០​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥គ.ក មីមូយកេស ទឹកសុទ្ធមួយ​កេស ទឹកស៊ីអ៊ីវ​ទឹកត្រី​២យួរ ថវិកា​២០០០០រៀល។

ឯកឧត្តម​សុខ​ លូ​ អភិបាលខេត្ត កំពង់ធំ បាន​មាន​ប្រសាសន៍ ថា​ចំពោះ​បញ្ហា​គ្រោះ​ទឹកជំនន់​នៅក្នុង​ខេត្ត​កំពង់ធំ​ គឺពុំមានសភាព​ធ្ងន់ធ្ងរ​ដូចខេត្តបន្ទាយមានជ័យនោះទេ តែគឺជាគ្រោះមិនតូចមិនធំ ជាពិសេស​ស្រុក​ស្ទោង​ទទួល​រងគ្រោះ​ច្រើន​ជាង​គេ​ តែក្នុងក៏មានការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​ គ្រប់អង្គភាពស្ថាប័ន ចុះជួយ​សង្រ្គោះ​បងប្អូន​ប្រជា​ពលរដ្ឋ បាន​ទាន់​ពេល​វេលា​ ដោយ​អនុវត្តន៍​តាម​ការណែនាំ​ផ្តាំផ្ញើ​ ពីសម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដោយ​មិន​ទុក​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ណាម្នាក់​អត់បាយអាហារ​ស្លាប់នោះឡើយ។

ឯកឧត្តម រិន វីរ: បាន​មាន​ប្រសាសន៍​ថា​ បញ្ហា​ការឆ្លង​ជំងឺ​រាត្បាត ​មេរោគ​កូ​វីដ​១៩​ បាន​ឆ្លងមកលើ ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ជាង៥០លាននាក់មកហើយ ក្នុង​បាន ស្លាប់ជាងមួយលាននាក់ ហើយរហូត មកដល់​ពេលនេះ​គឺ​ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានអ្នកឆ្លងសរុប៣០១នាក់ ជាសះស្បើយ​២៨៨នាក់ កំពុង​សម្រាក​ព្យាបាល​១៣នាក់ ដូច្នេះ​បងប្អូន​ប្រជា​ពលរដ្ឋ​ត្រូវ​ចូលរួម​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក រាលដាល មេរោគកូវីដ១៩ កាត់​បន្ថយ​ការ​ជួបជុំ​ក្នុង​ពិធី​ផ្សេង​ៗ។
ឯកឧត្តម​ រិន វីរ: បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស
ដែលកន្លងមកតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក៏ដូចជា បោះឆ្នោត​ជូនសម្ដេចតេជោហ៊ុនសែនបន្តធ្វើជាថ្នាក់ដឹកនាំមកទៀតទៀត ប្រទេសកម្ពុជាយើងបើគ្មានសម្ដេចតេជោហ៊ុនសែនទេ គឺគ្មានសុខសន្តិភាពដូចថ្ងៃនេះទេ ចំណែក​ប្រជាពលរដ្ឋនាំគ្នាបះបោរតវ៉ា ដោយ​ជឿតាមការញុះញ៉ុងរបស់ក្រុមអគត្តិមួយចំនួម ដែល​ប៉ុនប៉ង​ទម្លាក់រាជរដ្ឋាភិបាល ដែល​ប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់។

ឯកឧត្តម​ បាន​បន្ត​ថា​នៅឆ្នាំ ២០២២ និងមានការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ ហើយនៅឆ្នាំ ២០២៣នឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តហើយសង្ឃឹមថាប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងនេះទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក៏ដូចជាបោះឆ្នោតជូនសម្ដេចតេជោហ៊ុនសែនដើម្បីបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនបន្តទៀត។