ដេញថ្លៃគម្រោងអភិវឌ្ឍន៏ឃុំបានកាមអ្នកដេញថ្លៃបានសប្បាយចែកលុយទឹកតែ

តាកែវ៖ប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាសស្នើសុំឲឯកឧត្តមអភិបាលខេត្តតាកែវ និងអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យគម្រោងដេញថ្លៃជួសជួលផ្លូវក្រាលគ្រួសធម្មជាតិប្រវែង ២ គីឡូម៉ែត្រ នៅឃុំបានកាន ស្រុកព្រៃកប្បាសឡើងវិញ ក្រោយមានភាពមិនប្រក្រតីលើការដេញថ្លៃ ដែលធ្វើឲខាត់បង់ទ្រព្យសម្បត្តិរដ្ឋរាប់សិបលានរៀល ។

ការដាក់ឲមានការដេញថ្លៃជួសជុលគំរោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ នៅឃុំបានកាន ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ២០២០នេះ ត្រូវបានក្រុមហ៊ុនចំនួន ៣ធ្វើការដេញថ្លៃឡើង ប្រគៀកប្រកិតនិងតំលៃប៉ាន់ស្មានទៅហើយ ដែលអាចនិយាយបានថា ភាគរយថយចុះទាបបំផុត ហាក់បីដូចជាក្រុមអ្នកម៉ៅការទាំងនោះត្រូវរូវគ្នាដាក់តម្លៃដេញ រួចយកលុយមកចែកថ្លៃទឹកតែឲគ្នានៅខាងក្រៅទៅវិញ ។ សូមបញ្ជាក់ថា ក្រុមអ្នកទទួលការ ដែលដាក់ដេញថ្លៃនាពេលនោះមានចំនួន៣ក្រុមហ៊ុន ក្នុងនោះទី១ ក្រុម ហ៊ុន យ៉ាន់ វណ្ណៈ ដាក់ដេញថ្លៃ ១០៣,៩០០,០០០៛ ទី២ក្រុមហ៊ុន ស្រូយហៀង ដាក់ដេញថ្លៃ ១០៥,០០០,០០០៛ និងទី៣ ក្រុមហ៊ុន សំណង់ទូទៅ ទ្រី ជ័យ ដាក់ដេញថ្លៃ ១០៤,៦០០,០០០៛ ខណៈដែក្នុងតម្លៃប៉ាន់ស្មានលើការជួសជុលផ្លូវក្រាលគ្រួសធម្មជាតិប្រវែង ២គីឡូម៉ែត្រ គឺមានតម្លៃ ១០៧,១៤៧,៣៥៨៛។