ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការកន្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ ដកហូតងៀតបបែល ទម្ងន់ ០៨គីឡូក្រាម មានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ ពីក្រុមអាជីវករនៅផ្សារត្រាំកក់

តាកែវ៖ លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការកន្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ ២០២០នេះ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យលើគ្រឿង ឧបភោគ បរិភោគមួយចំនួន ពីក្រុមអាជីវករលក់ដូរ នៅក្នុង ផ្សារ ត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងការចុះពិនិត្យនោះដែរមន្ត្រីជំនាញក.ប.ប បានធ្វើតេស្ដ បឋមទៅ លើគ្រឿងសមុទ្រដូចជា បង្គារ មឹក ពពុះសណ្តែក សណ្តែកបណ្តុះ បបែល ស្លឹកគ្រៃ ខ្ញីហាន់ តែក្នុងនោះមន្ត្រីបានរកឃើញងៀតបបែល ចំនួន ០៨គីឡូក្រាម ដែលមានផ្ទុកសារ ធាតុគីមីប៉ូរ៉ាក់។

ក្នុងការរកឃើញប្រភេទទំនិញប្រភេទ ងៀតបបែល មានផ្ទុកសារធាតុគីមីនេះដែរ លោក លី សេរីសម្បត្តិ ប្រធាន សាខា ក.ប.ប ខេត្តតាកែវ បានបញ្ជាក់ អោយដឹងថា បបែលងៀត មាន សាធាតុគីមីបូរ៉ាក់ នេះ គឺធ្វើអោយប៉ះពាល់ សុខភាព របស់ អ្នកបរិភោ គ ដូច្នេះមន្ត្រីជំនាញរបស់ លោកសម្រេច ធ្វើការដកហូត ងៀតបបែល ដែលដាក់តាំងលក់លើតូបចាប់ហ៊ួយក្នុងផ្សារត្រាំកក់ យកមកដើម្បីដុតកម្ទេចចោលតែម្ដង ៕