អាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនអ្នកកាសែតម្នាក់ និងរថយន្ត១ គ្រឿង ខណៈកំពុងដឹកឈើគ្រញូងចេញពីស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖រថយន្ត១គ្រឿងដឹកឈើគ្រញូង ចេញពីស្រុកសៀមប៉ាង បើកបរដោយបុរសម្នាក់កាន់ប័ណ្ណព័ត៌មាន ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការបង្រ្កាប និងឃាត់ខ្លួន ។

ខណៈប្រដេញតាមចាប់បាននៅក្នុងទឹកដីខេត្តក្រចេះ ។ការឃាត់ខ្លួន និងបង្រ្កាបរថយន្តដឹកបទល្មើសខាងលើនេះ ត្រូវបានសត្ថកិច្ចធ្វើឡើង នៅវេលាម៉ោង២
រសៀល ក្នុងថ្ងៃទី១២វិច្ឆិកាម្សិលម៉ិញ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាៈមុនពេលកម្លាំងអាវុធហត្ថឃាត់ខ្លួន និងបង្រ្កាបបានរថយន្តដឹកឈើគ្រញូង១គ្រឿងខាងលើ គឺខាងកម្លាំងសមត្ថកិច្ចបានធ្វើការប្រដេញតាំងពីក្នុងទឹកដីខេត្តស្ទឹងត្រែង រហូតចូលដល់ទឹកដីខេត្តក្រចេះ
ទើបចាប់បានទាំងរថយន្ត និងអ្នកបើកបរ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាៈរថយន្តដឹកឈើគ្រ
ញូង ដែលកម្លាំងអាវុធហត្ថ បង្ក្រាបបាននេះ ជាប្រភេទរថយន្តកាមរីឆ្លាមពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2025 ។ រីឯ អ្នកបើកបររថយន្ត ដឹកឈើគ្រញូងកាន់ប័ណ្ណព័ត៌មាននោះ មានឈ្មោះ ភាន សុភ័ក្ត្រ អាយុ៣៦ឆ្នាំមានតួនាទីជាជំនួយការនិពន្ធនាយក របស់អង្គភាពសារព័ត៌មានក្នុងស្រុកមួយនិងជាអ្នកយកព័ត៌មានប្រចាំខេត្ត
ក្រចេះ ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ រួមជាមួយរថយន្តដឹកឈើគ្រញូង ត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តភ្លាមៗផងដែរ ។ដោយឡែក ឈើនៅក្នុងរថយន្តនោះ មានប្រភេទឈើគ្រញូង ធ្នង់និងនាងនួន ហើយនៅមិនទាន់ដឹង
ចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេ ហើយក៏ត្រូវបានអាវុធហត្ថ ធ្វើការប្រគល់ឲ្យ ជំនាញរដ្ឋបាលព្រៃឈើខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕