ឈ្មួញឈើប្រណិតចាប់ផ្ដើមកក្រើកវិញហើយ

0

ឧត្តរមានជ័យ÷ នៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២០នេះមានសេចក្តីរាយការណ៍ពីសមត្ថកិច្ចយាមល្បាតតាមខ្សែរបន្ទាត់ព្រំដែនខ្មែរថៃបានអោយដឹងថា មេឈ្មួញឈ្មោះ អាំង មករា និងមេឈ្មួញជនជាតិវៀតណាមឈ្មោះ ខ្វៀង ធីមៃ(ហៅយាយម៉ាយ)កំពុងធ្វើសកម្មភាពប្រមូលឈើប្រណិតប្រភេទឈើធ្នង់ នាងនួន តាមខ្សែរបន្ទាត់ព្រំដែនក្នុងស្រុកអន្លងវែងនិងស្រុកត្រពាំងប្រាសាទ យ៉ាងអនាធិបតេយ្យដោយមិនរំខានដល់មន្រ្តីជំនាញពាក់ព័ន្ធនោះឡើយ។
ប្រភពបានបន្តថាឈ្មួញទាំងពីខាងលើគេបានចែកស៊ីចទ័រគ្នាល្អណាស់ ដោយលោកអាំង មករាប្រមូលទិញឈើចេញពីភូមិដងទង់និងដឹកឆ្ពោះមកស្រុកអន្លង់វែង ចំណែក យាយម៉ាយប្រមូលដឹកចេញពីភូមិអូរស្វាយស្រុកត្រពាំងប្រសាទមកទម្លាក់ទុកស្រុកអន្លង់វែងដើម្បីអារជ្រៀកនិងសាងបន្តតាមរថយន្តទំនើបៗឆ្លងដែនទៅប្រទេសវៀតណាមដោយរលូន។

តើលោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២បានដឹងដែរឬទេចំពោះមន្រ្តីយោធាម្នាក់ឈ្មោះអាំង មករា ម្រើការនៅកងពលធំ(លេខ២)រកស៊ីបទល្មើសឈើប្រណិតឆ្លងដែនខ្មែរថៃស្រុកអន្លងវែងនិងស្រុកត្រពាំងប្រសាទ ព្រោះវាជះឥទ្ធិពលនិងនាំអោយប៉ះពាល់ដល់ស្ថាប័ន្ថក្រសួងការពារជាតិ៕