ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ប្រារព្ធ​ពិធី​បច្ចុះបឋមសិលា​សាងសង់អាគារ អន្តរាគមន៍​និងអាគារអាហារ

0

ខេត្ត​កំពង់ធំ. លោកឧត្ដម​សេនីយ៍​ទោ​ ម៉ែន​ លី​ ស្នងការ​នគរបាល ខេត្ត​កំពង់ធំ​ រួមទាំង​ស្នងការ​រង និងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអញ្ជើញ​ប្រារព្ធពិធី បញ្ចុះបឋមសិលាសាងសង់អគារពីរខ្នង ទីមួយគឺអាគារសម្រាប់កងកម្លាំងអន្តរាគមន៍ ទីពីរគឺអគារអាហារដ្ឋាន ក្នុងបរិវេណស្នងការ ដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ២០២០។

ចំណែក​អាគារ ដែល​គ្រោង​នឹងសាង់សង់ឡើងអំពីថ្ម ប្រកក្បឿង សម្រាប់​កម្លាំង​អន្តរាគមន៍​ស្នាក់​នៅ​ ដែល​មាន​ទំហំ​៧.៥​០​ម គុណ​៣៦.៥០ម ក្នុង​នោះ​ក៏​មាន​អាគារ​ផ្ទះ​បាយ សម្រាប់​ឲ្យកងកម្លាំង​ពិសារបាយរួមគ្នា ដែល​មាន​ទំហំ​៨មគុណ​១២ម។

លោក ឧត្តម​សេនីយ៍​ទោ​ ម៉ែន ​លី​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ​ បាន​មាន​ប្រសាសន៍​ថា.គោលបំណង​នៃការសាងសង់ អាគារ​សម្រាប់​កម្លាំង​អន្តរាគមន៍​ គឺជាភាពងាយស្រួល​ក្នុង​ការ​ប្រមូល​កម្លាំង​ អន្តរាគមន៍​ឲ្យប្រចាំការណ៍ ២៤ ម៉ោង​លើ២៤ម៉ោង នៅ​ក្នុងស្នងការដ្ឋាននគបាល ដើម្បី​ចេញជួយ អន្តរាគមន៍​តាមបទបញ្ជារបស់ ថ្នាក់​ដឹកនាំ​ខេត្ត​ ក៏ដូចជា​បទបញ្ជា​ថ្នាក់​លើ និងត្រៀមខ្លួនជាស្រេច ក្នុង​ការ​ចេញ​ជួយអន្តរាគមន៍ រាល់សកម្មភាពជួយសង្រ្គោះ និងទប់ស្កាត់​បទល្មើស​នានា​ឲ្យបាន​ទាន់​ពេល​វេលា។
លោក ឧត្តម​សេនីយ៍​ទោ​ម៉ែន ​លី​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​នាម​ជា​កងកម្លាំង​ ត្រូវ​តែត្រៀមខ្លួនជាស្រេច ដើម្បី​បំរើ​ប្រជា​ពលរដ្ឋ​ដោយ​ឥត​លក្ខខណ្ឌ​ បើទោះបី​ក្នុង​តំលៃ​ណា​ក៏​ដោយ.សុខ​ទុក្ខ​និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខ របស់ថ្នាក់ដឹកនាំ និងជាតួនាទីការងារចាំបាច់របស់កម្លាំងសមត្ថកិច្ច និង​បាន​​សំណូមពរ​គ្រប់​កងកម្លាំង​មន្ត្រី​រាជការ​ មាតាបិតាអាណា​ព្យាបាល​ និងសិស្សានុសិស្ស ចូលរួម​ការពារ​ទប់ស្កាត់​ទាំងអស់គ្នា ដោ​យមិនត្រូវ​ ចាត់​ទុក​គ្រឿងញៀន​ជា​ភារកិច្ច​របស់​សមត្ថកិច្ច​នោះឡើយ បើសិនជា​គ្មាន​ការ​ចូលរួម​ពីបងប្អូនទេ ការបង្រ្កាបគ្រឿងញៀនមិនទទួលបានជោគជ័យនោះឡើយ និងបានប្តេជ្ញាដាច់ខាតការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែល​ប្រសូទ្រចេញពីការបោះឆ្នោត។
ដោយ​ប៊ុន​រដ្ឋា​