រថយន្តម៉ាកព្រូស បុកម៉ូតូកង់បី បណ្តាលឲ្យរបួសមនុស្ស២នាក់រួចបើករត់សំណាងល្អសមត្ថកិច្ចដេញចាប់បាន!

0

សៀមរាប៖ អ្នកបើកបររថយន្តម៉ាកព្រូសក្នុងស្ថានភាពស្រវឹងអួរទីនួរបានបោះពួយក្នុងល្បឿនលឿន ហើយឆ្លងផ្លូវដោយមិនប្រយ័ត្នទៅបុកម៉ូតូកង់បី(pass app)បណ្តាលឲ្យរបួសមនុស្សចំនួន២នាក់ ដោយបន្សល់ទុកស្លាកលេខឡាននៅនឹងកន្លែង រួចបើករត់គេចខ្លួន តែសំណាងល្អសមត្ថកិច្ចតាមចាប់បានរថយន្តបង្កមកវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង២៣ និង០០នាទីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវជាតិលេខ៦ក្នុងភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពបានឲ្យដឹងថា ជនបង្កករណីគ្រោះថ្នាក់ចរាចរនេះ ដោយសារអ្នកបើកបរក្នុងល្បឿនលឿនរួចឆ្លងផ្លូវទៅបុកម៉ូតូកង់បី បណ្តាលឲ្យរបួសមនុស្សចំនួន២នាក់ ហើយសំណាងណាស់បានជាប់ស្លាកលេខឡាននៅនឹងកន្លែង រួចបើករត់គេចខ្លួន។ដោយមានការភិតភ័យគ្រួសារជនបង្កបានយករថយន្តមកប្រគល់ឲ្យសមត្ថកិច្ចរួចក៏ត្រលប់ទៅផ្ទះវិញ។ប្រភពបន្តថា គ្រួសារ(ម្តាយ)ជនបង្ក ជាសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល ហើយជនបង្កមានឈ្មោះដឿយ ស៊ីដេត អាយុ៣១ឆ្នាំ ជាមន្ត្រីរដ្ឋាករទឹកខេត្តសៀមរាប មានទីលំនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប។ប្រភពបន្ថែមថា ក្រុមខាងជនបង្កបានព្យាយាមសុំសម្របសម្រួលជាមួយជាមួយជនរងគ្រោះ ដោយព្រមសងការខូចខាតជួយជុលម៉ូតូ និងជួយព្យាបាលប្រេះឆ្អឹងជើងក្នុងតម្លៃ៥០០ដុល្លា ប៉ុន្តែជនរងគ្រោះមិនយល់ព្រមតាមសណូមពររបស់ជនបង្កនោះទេ ដោយបានស្នើឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៦នេះថា បន្ទាប់ពីលោកទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរនៅជិតសង្កាត់ទឹកវិលហើយជនបង្ករត់គេចខ្លួន។ គ្រានោះលោកក៏បានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍ទឹកវិលនិងកម្លាំងប្រជាការពារ ដេញតាមរក។ លោកបន្តថា ក្រោយមកជនបង្កបានយករថយន្តមកប្រគល់ឲ្យសមត្ថកិច្ចរួចក៏ទៅធ្វើការទាំងយប់វិញ។លោកបន្ថែមថា បន្ទាប់ពីទទួលបានរថយន្តបង្ក លោកក៏ប្រគល់ឲ្យនគរបាលចរាចរចាត់ការបន្តតាមច្បាប់។ ពាក់ព័ន្ធនឹងករណីនេះដែរលោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយា
ល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦នេះថា ករណីនេះលោកកំពុងត្រួតពិនិត្យមើលសិន ព្រោះសំណុំរឿងនេះទើបនឹងមកដល់នៅព្រឹកម៉ិញនេះ៕