ក្រុមការងារចម្រុះចល័តលើការងារអធិការកិច្ចហត្ថពលកម្មបរទេសចុះពិនិត្យក្រុមហ៊ុនចំនួន៦លើ ទឹកដីក្រុងព្រះសីហនុរកឃើញជនបរទេសជាច្រើនគ្មានប័ណ្ណការងារ

0

ខេត្តព្រះសីហនុ៖ លោក ហាស់ សុត្ថា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមជាមួយមន្ត្រីអគ្គនាយកដ្ឋានការងារនា រសៀលថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានដឹកនាំ ក្រុមការងារចម្រុះ ចល័ត លើការងារអធិការកិច្ចហត្ថពលកម្មបរទេសចុះពិនិត្យលើក្រុមហ៊ុនអាជីវកម្មជនបរទេសចំនួន៦ក្នុង ក្រុង ព្រះសីហនុក្នុងគោលបំណង់ពិនិត្យឲ្យបានច្បាស់ថា ជនបរទេសដែលមកបំរើការងារ ក្នុងក្រុមហ៊ុន ទាំងនោះមាន ច្បាប់អនុញាត្តិ មានបណ្ណ័បំរើការងារស្របច្បាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីមានវិធានការតាមផ្លូវច្បាប់។

.ការចុះប្រត្តិបត្តិការត្រួតពិនិត្យនេះ ត្រូវបានមន្រ្តីនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថាមានរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១៧ខែវិច្ឆិកានេះតទៅដោយក្រុមការងារចម្រុះចល័តលើការងារអធិការកិច្ចហត្ថពលកម្មបរទេសចុះពិនិត្យលើប័ណ្ណនិងសៀវភៅការងារជនបរទេសតាមសហគ្រាសគ្រឹះស្ថានកាស៊ីណូក្លឹបកំសាន្តអាជីវកម្មរណបអាជីវកម្មពុំមាននាមករណ៍អាជីវកម្មពេលរាត្រីអាជីវកម្មចល័តអាជីវកម្មលើផ្ទៃទឹកនិងអាជីវកម្មផ្សេងៗទៀតនៅក្នុងខេត្តព្រះសីហនុដើម្បីអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។
.ក្រុមហ៊ុនទាំង៦ ដែលក្រុមការងារចម្រុះចល័តបានចុះត្រួតពិនិត្យរួមមាន៖
១-សណ្ឋាគារ ហាយជីកាង អ៉ីនធើណេសិនណល ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ៧នាក់(ស្រី៥នាក់) បរទេសចំនួន ២នាក់ មានប័ណ្ណការងារចំនួន ១នាក់ គ្មានប័ណ្ណការងារ ចំនួន ១នាក់់។
២-ភោជនីដ្ឋាន មែនជាងហង ស្ថិតក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន១៦នាក់(ស្រី៥នាក់) បរទេសចំនួន ១១ នាក់(ស្រី១នាក់)គ្មានប័ណ្ណការងារចំនួន១១នាក់់។មន្ទីរការងារបានធ្វើការផាកពិន័យតាមមាត្រា ៣៧២ចំនួន២,៥២០,០០០រៀល។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានផាកពិន័យជនបទេសគ្នានប័ណការងារចំនួន ១១ នាក់ ទឹកប្រាក់ ៥,៥០០០,០០០រៀល។
៣-ក្រុមហ៊ុន យុនណាន ខនស្រ្តាក់សិន អេន អ៉ិនវេសម៉ិន ហូលឌីងគ្រុម (ការដ្ឋានសំណង់) ស្ថិតក្នុងនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ៧៨នាក់(ស្រី១៥នាក់) បរទេសចំនួន ៥៥នាក់(ស្រី១នាក់) មាន ប័ណ្ណការងារចំនួន ៤៩នាក់ គ្មានប័ណ្ណការងារ ចំនួន ៦នាក់់។ មន្ទីរការងារបានធ្វើការផាកពិន័យតាមមាត្រា ៣៧២ចំនួន២,៥២០,០០០រៀល។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានផាកពិន័យជនបទេសគ្នានប័ណការងារចំនួន ៦ នាក់ ទឹកប្រាក់ ៣,០០០,០០០រៀល។
៤-ក្រុមហ៊ុន ម៉ីតេ ប្រូហ្វាខេន ខនស្រ្តាក់សិន ឯ.ក ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរ ចំនួន ៧នាក់(ស្រី ៥នាក់) បរទេសចំនួន ៥០នាក់(ស្រី១នាក់) មានប័ណ្ណការងារចំនួន ២៣នាក់ គ្មានប័ណ្ណការងារ ចំនួន ២៧នាក់់។ មន្ទីរការងារបានធ្វើការផាកពិន័យតាមមាត្រា ៣៧២ ចំនួន ២,៥២០,០០០រៀល។ អគ្គនាយក ដ្ឋាន អន្តោប្រវេសន៍បានផាកពិន័យជនបទេសគ្នានប័ណការងារចំនួន ២៧ នាក់ ទឹកប្រាក់១៣,៥០០,០០០រៀល។
៥-ការដ្ឋានសំណង់គ្មានឈ្មោះ (ផ្លូវ LV) ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើកំណត់ហេតុដករក្សាទុកបណ្តោះអាសន្ន លិខិតឆ្លងដែនជនបរទេសចំនួន ១៦នាក់។
៦-ក្រុមហ៊ុន សំណង់ចិន មិតលេន (ខេមបូឌា) ខូលីធីឌី ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ អគ្គនាយក ដ្ឋាន អន្តោប្រវេសន៍បានធ្វើកំណត់ហេតុដករក្សាទុកបណ្តោះអាសន្ន លិខិតឆ្លងដែនជនបរទេសចំនួន ១១នាក់៕
នាគសមុទ្រ