សេចក្តី​បំភ្លឺ​ជុំវិញ​ករណី​ ចុះផ្សាយ​ដែល​មានចំណងជើងថា: ប្រជាពលរដ្ឋកំពុងតែមើលក្រុមការងារចំរុះសមត្ថកិច្ចជំនាញខេត្តព្រះវិហារបានចុះទៅលេងឆាកល្ខោនដើម្បីធ្វើរបាយការណ៍ភូត ភរ កុហក់ បំភាន់ភ្នែករដ្ឋមន្ត្រីទៀតហើយ

0

ព្រះវិហារ:ក្រោយ​ពីសារព័ត៌មាន ខេមរា ធ្វើការចុះផ្សាយ តាមគេហទំព័រ​ព័ត៌មាន ខេមរា ដែល​មាន​ចំណងជើង​(ប្រជាពលរដ្ឋកំពុងតែមើលក្រុមការងារចំរុះសមត្ថកិច្ចជំនាញខេត្តព្រះវិហារបានចុះទៅលេងឆាកល្ខោនដើម្បីធ្វើរបាយការណ៍ភូត ភរ កុហក់ បំភាន់ភ្នែករដ្ឋមន្ត្រីទៀតហើយ)​កាលពី​ថ្ងៃ​ទី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ។

នៅក្នុង​អត្តន័យខ្លឹមសារ សំដៅលើក្រុមហ៊ុនម៉ាឃលឡូជីស្ទីក (ខេមបូឌា) ដែល​ទទួល​សិទ្ធិ​ក្នុង​ការកាត់ប្រមូលផលអនុផលព្រៃឈើនៅលើដីសមប្បទានសង្គមកិច្ចស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវាង ខេត្តព្រះវិហារ ក្នុង​អត្តន័យខ្លឹមសារ​ ដោយបានសង្កត់ធ្ងន់លើការកាត់ព្រៃឈើ នៅក្នុងតំបន់អភិរក្សជម្រកសត្វព្រៃព្រៃឡង់ និងបានរិះគន់ដល់ សមត្ថកិច្ច​ជំនាញរដ្ឋបាលព្រៃឈើ។

ដោយឡែក​អត្ថន័យដែលបានចុះ ផ្សាយ ក្នុង​នាមខ្ញុំបាទជាថ្នាក់ដឹកនាំ នៃអង្គភាព​ខេមរា មានការសោកស្តាយយ៉ាងខ្លាំង ចំពោះ​ការចុះផ្សាយដែល​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ​នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងសមត្ថកិច្ច​ជំនាញ​ រដ្ឋបាលព្រៃឈើ​ ដោយ​សារ​តែ​ពុំបាន ចុះទៅ​ពិនិត្យ​មើលផ្ទាល់ និងស្រាវជ្រាវពីសកម្មភាពការ ប្រមូលផល អនុផល​ព្រៃឈើ​ដោយ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទីក (ខេមបូឌា) និងពុំបានសិក្សាពីទំហំផ្ទៃដី ដែលក្រុមហ៊ុនមានសិទ្ធិ ប្រមូលផល​លើផ្ទៃដី សម្បទាន​សេដ្ឋកិច្ចឲ្យបានជាក់លាក់។
ក្រោយ​ពី​បាន​ចូលរួម​ប្រជុំ​ជាមួយនិង ឯកឧត្តម​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ និង ឯកឧត្តម​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ អភិបាល​រងខេត្តកំពង់ធំ​ ព្រះ​រាជអាជ្ញា​រង​អយ្យការ​សាលាដំបូង​ខេត្ត​កំពង់ធំ​ បញ្ជាក់​ជូន នៅក្នុង​អង្គ​ប្រជុំ.ទើបខ្ញុំបានជ្រាបថា ការពិតការប្រមូលផល ព្រៃឈើ​លើដី សម្បទាន​សេដ្ឋកិច្ច​ គឺមានការរៀបចំគណកម្មការ ចុះត្រួត ពិនិត្យបានត្រឹមត្រូវច្បាស់​លាស់​ និងមានស្លាកសញ្ញាសម្រាប់ បំពាក់នៅលើបុគ្គលិកក្រុមហ៊ុន និងមធ្យោបាយដឹកជញ្ជូន សម្រាប់​សម្គាល់​ដើម្បី​ចៀស​វាង​មានការក្លែងបន្លំ ក្នុង​នោះក្រុមហ៊ុនមានសិទ្ធកាត់ព្រៃតែនៅក្នុង រង្វង់ដែលមានទទួលសិទ្ធតែប៉ុណ្ណោះ ដោយមិនបានយកឈើពីព្រៃឡង់ ដូចប្រភពព័ត៌មានដែលទទួលបាននោះទេ។

ខ្ញុំ​បាទ​សូមបញ្ជាក់ផងដែរថា ការចុះផ្សាយនេះ គឺទទួលព័ត៌មាន បានពីភ្នាក់ងារ និងប្រភពដោយមិនច្បាស់ការណ៍ ទើបធ្វើឲ្យមានការចុះផ្សាយ ធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ ថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងសូមគោរពអគុណ ចំពោះការណែនាំ ចង្អុលបង្ហាញរបស់ ឯកឧត្តម​រដ្ឋ​មន្ត្រី​ ឯកឧត្តម​រដ្ឋលេខាធិការ និង​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​ ខ្ញុំបាទនិងពង្រឹងគុណភាព ក្នុង​វិស័យ​ព័ត៌មាន​ នៃអង្គភាព​ខេមរា​ អោយមានគុណភាព និងសុវត្តិភាពដល់សង្គម ៕
ដោយ​ប៊ុន រដ្ឋា