កម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការស្ទាក់ចាប់រថយន្តយីឌុបភ្លៅ៥មួយគ្រឿងដឹកឈើចម្រុះលាក់បង្កប់ក្នុងឈើផ្ទះចាស់ ដឹកជញ្ជូនលើផ្លូវជាតិលេខ៥ ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញ

ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 19 ខែវិច្ឆិកាឆ្នាំ 2020 នេះដោយមានការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចចម្រុះរួមមាន៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ,កងរាជអាវុធហត្ថស្រុក និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាច បានស្ទាក់ចាប់បានរថយន្តយីឌុប ភ្លៅ៥ មួយគ្រឿង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាអក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈដែលរថយន្តធន់ធ្ងន់ខាងលើ ដឹកឈើអារចម្រុះ បង្កប់លាក់ក្នុងគំនរឈើផ្ទះចាស់ ធ្វើចរាចរលើផ្លូវជាតិ ដោយគ្មានច្បាប់អនុញាត្តិ ។

លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃ
ឈើ កំពង់ត្រឡាច បានបញ្ជាក់ឲ្យដឹងថា៖ តាមការពិត ឈើមួយ រថយន្ត ហ៊ីណូ ពណ៌ខៀវពាក់ស្លាកលេខ ព្រៃវែង 3A.02 87 ដែលសមត្ថកិច្ចចម្រុះសហការគ្នាចាប់នេះបាន គឺបានយកលេស សុំច្បាប់ដឹកឈើផ្ទះចាស់ ។ប៉ុន្តែការពិត ពេលដឹក គឺបានបង្កប់ឈើថ្មីចម្រុះ ពីខាងក្នុង ដោយដាក់ឈើផ្ទះចាស់ពីខាងក្រៅ ដែលដឹកចេញពីភូមិដីក្រហម ឃុំអន្លង់រាបស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ។នៅពេលសមត្ថកិច្ចចាប់ឃាត់ ក្រុមអ្នកដឹកឈើប្រាប់ថា៖ ជាឈើផ្ទះចាស់ លុះពេលសមត្ថកិច្ចត្រូតពិនិត្យ ឃើញសុទ្ឋតែឈើអារក្តា និង
ឈើគ្រឿងថ្មីៗ ហើយឈើខ្លះទៀត មានមុខកាត់ធំៗ ជាឈើមានតម្លៃ ។

ក្នុងពេលនោះដែរ ក្រុមអ្នកដឹកឈើ ទាំង
នោះ នាំគ្នាគេចខ្លួនអស់ មិនឃើញមាននរណាម្នាក់មកទទួលខុសត្រូវឡើយ ។

លោក ឯម វិចិត្រ បានបញ្ជាក់ឲ្យដឹងទៀតថាៈ នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកានេះ រថយន្តដឹកឈើ ល្មើសច្បាប់ទាំងនោះ បានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចហើយ និងកំពុងទម្លាក់មកដី ដើម្បីធ្វើការវាស់វែង ។
ប៉ុន្តែមិនទាន់ដឹងចំនួនឈើប៉ុន្មានទេព្រោះឈើច្រើនពេក វាស់មិនទាន់ហើយ តែតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាឈើខាងលើនោះ អាចជិត២០ម៉ែត្រគូប ។

លោកឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃ
ឈើកំពង់ត្រឡាច បានបញ្ជាក់ពីនិតិវិធីបន្តថា៖ ក្រោយពេលធ្វើការវាស់វែងចប់សព្វគ្រប់ មន្ត្រីជំនាញ នឹងស្រាវជ្រាវរកម្ចាស់ឈើ ពិតប្រាកដដើម្បីធ្វើសេចក្តីជូនដំណឹង ឱ្យចូលខ្លួន មកបង់ផាក
ពិន័យ តាមផ្លូវច្បាប់ស្តីពីការដឹកជញ្ជូនផល អនុផលព្រៃឈើ ដែលនឹងត្រូវទុករយៈពេល៣០ថ្ងៃ បើ រកម្ចាស់មិនឃើញ ឬម្ចាស់មិនចូលខ្លួនមកដោះស្រាយទេនោះ មន្ត្រីជំនាញ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ដល់ពេលនោះ រថយន្ត ក៍ត្រូវបានរឹបអូសជាសម្បត្តិរដ្ឋផងដែរ ។ នេះសូមបញ្ជាក់ផងដែរថាករណីបង្ក្រាបរថយន្ត
យីឌុបភ្លៅ៥ ដឹកឈើផ្ទះចាស់បង្កប់ឈើថ្មីចម្រុះជាច្រើនម៉ែត្រគីមខាងលើនេះជាលើកទី១ ហើយនៅក្នុងឆ្នាំ 2020 នេះ៕