ជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀនចំនួន៨នាក់ត្រូវបានចាប់ខ្លូនជាបន្តបន្ទាប់កសាងសំណុំ រឿងបញ្ចូនទៅសាលាដំបូវខេត្តព្រះសីហនុចាត់ការតាមផ្លូវច្បាប់

0

ខេត្តព្រះសីហនុ៖   លោកវរៈសេនីយ៏ ត្រី ឡុង គឹមហួរនាយការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀនកងរាជអាវុធ ហត្ថខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ឲ្យដឹងថាគិតចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុធ្វើការបង្រ្កាបបទល្មើសជួញដូរ.ប្រើប្រាស់និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ចាប់ខ្លូនជនជាប់សង្ស័យបានចំនួន៨នាក់(ទីតាំងបទល្មើសផ្សេងគ្នា)កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងចាត់ការតាមនិតីវិធីច្បាប់។
.ជនជាប់សង្ស័យទី១ ឈ្មោះយ៉ា កាម៉ាស់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន បន្ទប់ជួល ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ព្រះសីហនុ ។ត្រូវបាន ចាប់ ខ្លូនវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចបន្ទប់ជួល ភូមិវាលមាស ឃុំវាលរេញស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយ កម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថ ស្រុកព្រៃ នប់ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ នាវ មេបញ្ជាការ។ក្រោយចាប់ខ្លូនដកហូតវត្ថុតាងរូមមាន÷១/ម៉្សៅសថ្លាចំនួន០១កញ្ចប់តូចទម្ងន់០.៦០ក្រាម
ទាំងសម្បក។២/ ទូរស័ព្ទដៃចំនួន០១គ្រឿង។៣/ កែវជក់ចំនួន០១។៤/ ដែកកេះចំនួន០២។៥/ ប្រាក់រៀលចំនួន ២៤០ ០០០ ៛។
ទី២ឈ្មោះ នួន វ៉ែន ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរ រត់ម៉ូតូ ស្នាក់នៅបណ្ដោះអាសន្នភូមិ ២ សង្កាត់ ២ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
ទី៣/ឈ្មោះ លី ហេង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅបណ្តោះអាសន្នភូមិ ៤ សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ជនជាប់សង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លូនវេលាម៉ោង០០:២០នាទីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០ដោយកម្លាំងល្បាតមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកអនុសេនីយ៍ឯក គាំ សុធា នៅចំណុចភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ដកហូតវត្ថុតាងរួមមាន:១/ ម្សៅសរ ថ្លា ចំនួន ២ កញ្ចប់ទម្ងន់ ៣,៩៣ ក្រាម។២/លុយ ១៥ ដូរល្លា។៣/ទូរសព្ទ័ចំនួន ៤ គ្រឿង។៤/ម៉ូតូចំនួន០១គ្រឿង។
ទី៤ឈ្មោះ ប៊ុន ច័ន្ទរ៉ាយ៉ុន ហៅកូម៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ចាប់ខ្លូននៅ ត្រង់ចំណុច នៅចំណុចភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុគឺចាប់ខ្លូន តាមចម្លើយសារ ភាពរបស់ជនសង្ស័យ ឈ្មោះយ៉ា កាម៉ាល់។និងបាននាំខ្លូនជនជាប់សង្ស័យឈ្មោះប៊ុនចន្ទ័រ៉ាយ៉ុនទៅយកថ្នាំញៀន ពីឡានក្រុង វរះប៊ុនថាំចំនួន១កញ្ចប់ ទម្ងន់១០២,២៤ក្រាម ទាំងសម្បកដែលបក្ខពួកផ្ញើរមក ។
ទី៥ឈ្មោះ ហ៊ីម លី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ បច្ចុប្បន្ន ភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី៦ឈ្មោះ ម៉ើល ហួសានី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន ភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ជនជាប់សង្ស័យទាំង២ ត្រូវបានចាប់ខ្លូន វេលាម៉ោង២២:០០ នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០គឺចាប់ខ្លូនតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ប៊ុន ច័ន្ទរ៉ាយ៉ុន ហៅកូម៉ា ។ ទី៧.ឈ្មោះ ដារ៉ា សារ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ បច្ចុប្បន្ន ភូមិ១ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។ទី៨/ឈ្មោះ យន ស៊ីសុវ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ។ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិ៣ សង្កាត់លេខ ២ ក្រុងព្រះសីហនុ ។ជនជាប់សង្ស័យចាប់ខ្លូននៅ វេលា ម៉ោង១៤:១០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះសំណាក់ផេនដា ស្ថិតក្នុងក្រុម ២២ ភូមិ ៣ សង្កាត់ ២ ក្រុងព្រះសីហនុ។ ដកហូតបានវត្តុតាង រូមមាន ១_ម្សៅសថ្លាចំនួន០១ កញ្ចប់ ទម្ងន់០.៩១ក្រាម
២_ថ្នាំគ្រាប់ពណ៌ក្រហម.ពណ៌ខៀវចំនួន ១៧៩គ្រាប់ ទម្ងន់៥៦.៤៥ក្រាម។៣_ទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ខាងលើ ត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កសាងសំណុំរឿង បញូនខ្លូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាម ផ្លូវច្បាប់ អស់ហើយ នៅរសៀល ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ៕នាគសមុទ្រ