ជម្លោះដីធ្លី រវាងប្រជាពលរដ្ឋ និង ក្រុមហ៊ុន សូ ងួន កើតហឹង្សា បាញ់សន្តិសុខ ស្លាប់ម្នាក់ និង របួសម្នាក់

ភ្នំពេញៈសន្តិសុខម្នាក់បានស្លាប់និងម្នាក់ទៀត រងរបួសដោយសារតែប្រជាពលរដ្ឋ ប្រើប្រាស់កាំភ្លើង កែច្នៃ បាញ់ប្រហាទៅក្នុងតំបន់ ជម្លោះដីធ្លីរវាង ប្រជាពលរដ្ឋ ជាមួយក្រុម ហ៊ុន សូ ងួន ស្ថិតនៅក្នុងភូមិ ត្រពាំងភ្លាំង ស្រុកឈូក ខេត្ត កំពត កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ ។

លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានថា ករណីនេះកើត ឡើងរវាង ក្រុមហ៊ុន សូងួន ជាមួយប្រជាពលរដ្ឋ ដែលមានបញ្ហារឿងដីធ្លីដោយក្រុមហ៊ុន ចោទប្រកាន់ ប្រជាពលរដ្ឋថាទៅទន្ទ្រានដី របស់ក្រុមហ៊ុន ដោយឡែក ប្រជាពលរដ្ឋបាន ចោទ ប្រកាន់ ក្រុមហ៊ុនថាទៅទន្ទ្រានដី របស់ប្រជាពលរដ្ឋក្រុមហ៊ុនបានដាក់សន្តិសុខ យាមដីនៅពេលដែលប្រជាពល រដ្ឋ ចូលមក គឺសន្តិសុខដេញចេញ កន្លងមកមិនដឹងថា មានបញ្ហាយ៉ាងម៉េច គឺសមត្ថកិច្ចអត់ ដឹងទេ។

នៅថ្ងៃទី១៨ វិច្ឆិកា សន្តិសុខបានជិះម៉ូតូល្បាត នៅក្នុងភូមិសា ស្ត្រក្រុមហ៊ុន ត្រូវបានប្រជាពលរដ្ឋ ប្រើកាំភ្លើងកែច្នៃ (ប្រើគ្រា ប់កាំកង់) បានបាញ់ទៅលើសន្តិសុខ បានបណ្តាលឲ្យរបួសម្នាក់ និងម្នាក់ទៀតស្លាប់ លោកស្នងការបានបញ្ជាក់ថា “នៅពេលកម្លាំងពីខេត្តនិងស្រុកទៅដល់កន្លែងកើតហេតុគឺជនល្មើសបានរត់គេចខ្លួនអស់ហើយ។

លោកបន្តថាយើងស្គាល់ អត្តសញ្ញាណ អស់ហើយ អ្នកដែលបង្ក ហើយក្នុងនោះយើង បានដកហូតកាំភ្លើងកែច្នៃពីរដើម”។
ជនរងគ្រោះទាំងពីរនាក់ ឈ្មោះ ផន ដា អាយុ៣១ឆ្នាំ មានស្រុកសំពៅមាស ខេត្តពោធិ៍សាត់ រងរបួសធ្ងន់និងឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មានស្រុក កំណើតនៅខេត្តស្វាយរៀង រងរបួសត្រង់ក្រោមក្លៀក ហើយស្លាប់នៅនឹងកន្លែងកើតហេតុ៕