អភិបាលខេត្តកំពង់ចាមចុះពិនិត្យការស្តារឡើងវិញស្រូវដែលខូចខាតដោជំនន់ទឹកភ្លៀងស្រុកព្រៃឈរ និង ស្រុក បាធាយ

0

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម អមដំណើរ ដោយ មន្ត្រី ជំនាញ ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យការ បង្កបង្កើនផល ស្រូវស្តារឡើងវិញស្ថិតនៅក្នុង ឃុំល្វា ស្រុកព្រៃឈរ និង ឃុំជើងព្រៃ ឃុំតាំងក្រសាំង ស្រុកបាធាយ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះ ដោយ ជំនន់ទឹកភ្លៀងចំនួន៣.២០០គ្រួសារ ក្នុងខេត្តកំពង់ចាម ទទួល បាន ស្រូវពូជ របស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដើម្បីស្តារ ឡើងវិញ ។
បើតាមអាជ្ញាធរស្រុកព្រៃឈរបានឲ្យដឹងថាបងប្អូប្រជាពលរដ្ឋ ចំនួន១៣២គ្រួសារ បាន ធ្វើ ការ សាបព្រោះ ដើម្បីស្តារឡើងវិញ លើដំណាំស្រូវប្រមាណជា៧០% លើផ្ទៃដីជាង៨០ហិកតាដែល រងការខូចខាត ដោយ ជំនន់ ទឹក ភ្លៀង កាលពី ពេល កន្លង មក នៅតំបន់ ទំនុបតាឡូ ស្ថិត ក្នុង ភូមិ មេម៊ាំង ឃុំ ល្វា ស្រុក ព្រៃឈរ ។
គួរ បញ្ជាក់ ថា បន្ទាប់ ពី ទទួលបានពូជស្រូវ ដែល ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បងប្អូន ប្រជាកសិករ យើង បានចាប់ផ្ដើមអនុវត្តការងារបង្កបង្កើនផលស្ដារឡើងវិញ ជាលទ្ធផលគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ផ្ទៃដីដែលរងការខូចខាត ចំនួន ១.៩៦៧ហិកតា បានស្តារឡើងវិញចំនួន ១.៧០២ហិកតា ស្មើនឹង ៨៦ភាគរយ ក្នុងនោះ ៖ -ស្រុកកំពង់សៀម ខូចខាតចំនួន ១១០ហិកតា បានស្ដារឡើងវិញចំនួន១១០ហិកតា ស្មើ១០០ភាគរយ ស្រុកស្ទឹងត្រង់ ខូចខាតចំនួន ៨០៧ ហិកតា បានស្តារឡើងវិញចំនួន ៥៨៣ហិកតា ស្មើ៧២ភាគរយ ស្រុកបាធាយ ខូចខាតចំនួន ៥៧៨ហិកតា បានឡើងវិញចំនួន ៥៧៨ហិកតា ស្នើនឹង ១០០ភាគរយស្រុកព្រៃឈរ ខូចខាតចំនួន ១៥៤ហិកតា បានស្ដារឡើងវិញចំនួន ១០៨ហិកតា ស្មើ៧០ភាគរយស្រុកជើងព្រៃ ខូចខាតចំនួន ៣១៨ហិកតា បានស្ដារឡើងវិញចំនួន ១៤៣ហិកតា ស្មើ៤៤ភាគរយ ៕