អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីសុំឲ្យប្រជាពលរដ្ឋចេះស្រលាញ់សម្បត្តិធនធានធម្មជាតិ និងខិតខំបង្កបង្កើនផល ជាពិសេសរួមគ្នាថែរក្សសបរិស្ថាន

0

ខេត្តរតនគិរី៖ ការថែរក្សាបរិស្ថាន និងសម្បត្តិធនធានធម្មជាតិ គឺជាភារកិច្ចរបស់ពលរដ្ឋទូទៅ មិនចាំបាច់តែភារកិច្ចរបស់ថ្នាក់ដឹកនាំនោះទេ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី សុំឲ្យប្រជាពលរដ្ឋចេះការពារបរិស្ថាន ការពារដី.ព្រៃឈើ ឲ្យបានល្អ និងខិតខំធ្វើស្រែធ្វើចំការបង្កបង្កើនផលដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារឲ្យកាន់តែប្រសើរឡើង។ នេះគឺជាគោលបំណងរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ។
នេះជាប្រសាសន៍ របស់ឯកឧត្តមតំណាងរាស្រ្ត បានលើកឡើង គ្រាដែលឯកឧត្តម និងលោកជំទាវ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនជាង១០០គ្រួសារ នៅជាប់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ឯកឧត្តមតំណាងរាស្ត្រ បានលើកឡើងថាៈដោយអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណា
ក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេស ការអនុវត្តកំណែទម្រង់វិមជ្ឈការ និ
ងវិសហមជ្ឈការ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននឹងកំពុងដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ស្ថិតក្នុងស្ថានភាពប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ដែ
លបានផ្ដល់នូវភាពសុខដុមរមនា និងសុខមាលភាពក្នុងសង្គម ព្រមទាំងកំពុងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ឈានឡើងជាលំដាប់ ។
ក្នុងឱកាសនោះ ឯកឧត្តម ប៊ូ ឡាំបាននាំយកនូវអំណោយមួយចំនួន មកចែកជូនប្រជាពលរដ្ឋចំនួន
១០២គ្រួសារ ព្រមទាំងលោកគ្រូអ្នកគ្រូ និងសម្ភារៈសិក្សាមួយចំនួនទៀត ចែកដល់សិស្សានុសិស្សចំនួន៨២នាក់ផងដែរ ។ ដោយក្នុងមួយគ្រួសារៗ ទទួលបានសារ៉ុង១ ក្រម៉ា១ និងលុយ៤ពាន់រៀល លោ
កគ្រូអ្នកគ្រូ៣នាក់ ក្នុងម្នាក់ៗទទួលបាន៨ម៉ឺនរៀល ចំណែកសិស្សានុសិស្ស ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច២ លុយ២ពាន់រៀល នំប៉ោងចំនួន៥០០នំ ក្រុមរបាំជនជាតិដើមភាគតិច ទទួលបានចំនួន ៥០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភ ចាន ១០០ ស្លាបព្រា១០០ និងខ្ទះត្នោតធំ១ សម្រាប់បម្រើការក្នុងភូមិ គ្រាមានកម្មវិធី ឬបុណ្យទានម្ដងៗ ៕