អធិការនគរបាលខណ្ឌសែនសុខបេីកកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តក្នុងខែបន្ត!

0

ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ័ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

លោកឧត្តមសេនីយ៍ទោ ស្នងការរងរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បានបើកអង្គប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តក្នុងខែបន្ត ដែលមានសមាសភាពចូលរួម៖ លោកអធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក។

ក្នុងកិច្ចប្រជុំនោះដែរ គឺផ្តោតសំខាន់ឱ្យមន្ត្រីនគរបាលក្នុងខណ្ឌទាំងអស់ មានការយកចិត្តទុកដាក់ពង្រឹងលើការងារល្បាតពួនស្ទាក់ បង្កាបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលងាយនិងកើតមានក្នុងភូមិសាស្រ្ត៕​