ផ្លូវ៣៤ខ្សែនឹងសាងសង់រួចរាល់នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរឆ្នាំ២០២១នាពេលខាងមុខ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តមគួចចំរើន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុ ខណៈពេល ដឹកនាំ មន្រ្តីជំនាញ ពាក់ព័ន្ធចុះពិនិត្យការសាងសង់ផ្លូវ ការសាងសង់ប្រព័ន្ធប្រឡាយអូរ និងសូនច្បារនៅជុំវិញរង្វង់មូលតោពីតរូមនិង .ការសាងសង់បន្ទប់ទឹកតាមបណ្តោយ ឆ្នេរសមុទ្រ នាព្រឹក ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តមបានជម្រុញហើយ ក្រុមហ៊ុន ស្ថាបនាផ្លូវ ពន្លឿនការស្ថាបនាឲ្យបានមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តទៀតថា រដ្ឋបាលខេត្តកំពុងស្ថាបនាកែលម្អជាសួនច្បារបន្ថែម ទុកជាកន្លែងសាធារណៈជូនពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត ដោយ តំបន់ជុំវិញ រង្វង់មូលតោ២ ក៍ត្រូវបានរៀបចំកែលម្អសោភណ្ឌ័ភាពមួយចំនួនទៀតផងដែរ។គួរបញ្ជាក់ផងដែរថា មកដល់នាពេលបច្ចុប្បន្ននេះស្ថានភាពការស្ថាបនាផ្លូវ ទាំង ៣៤ ខ្សែ ដែលរាជរដ្ឋា ភិបាលទម្លាក់កញ្ចប់ថវិកាក្នុងការស្ថាបនាកែលម្អសោភ័ណភាពនិងបរិស្ថានតំបន់ឆ្នេរក្រុងព្រះសីហនុបាននិងកំពុងដំណើរការយ៉ាងមមាញឹកទោះបីជា ស្ថានភាព ជំងឺកូវីដ ១៩កំពុងរីករាលដាលជាសកលនៅទូទាំង ពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជាក៏ជួបបញ្ហាជំងឺនេះដែរ។តែទោះជាយ៉ាងណាក្រុមការងារស្ថាបនាអភិវឌ្ឍន៍ខេត្តនៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹកជាធម្មតាដោយក្រុមម៉ៅការ ចំនួន៨ក្រុមហ៊ុន ។ដោយក្នុងនោះ ការ ចាក់បេតុង បានរួចរាល់ ១០០ភាគរយ និង កំពុងបន្តក្រាលខឿនថ្មក្រានីត រួចរាល់ក្នុងរង្វង់បានជាង ០៩ភាគរយ. កម្រាលថ្ម ក្រានីត បានជាង ៨០ភាគរយ . បំពាក់អំពូលភ្លើង បានជាង ៩០ភាគរយ .បង្គោលភ្លើង បានជាង ៩០ ភាគរយ.ដាំដើមឈើបានជាង៧០ភាគរយ.និងលូរណបបានជាង៩០ភាគរយ.នឹងនៅបំពាក់កាមេរ៉ាសុវត្ថិភាពគូសគំនូសចរាចរណ៍.រៀបចំបន្ទប់អនាម័យនៅតាមតំបន់ឆ្នេរដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍និងអនាម័យបរិស្ថានតំបន់ឆ្នេរឲ្យមានសោភ័ណភាពនិងមានភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត។
ដោយឡែកសំរាប់ស្ថានភាពប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ សង្កេតឃើញថា ប្រជាពលរដ្ឋ ហាក់ មាន ការយល់ដឹង ច្រើនពាក់ព័ន្ធ និងការពារជំង្ងឺឆ្លង កូវិដ១៩ ដោយម្នាក់ៗ ទៅណាមកណា ភាគច្រើន ពាក់ម៉ាស់ជា ប្រចាំនិងអ្នកខ្លះមានទាំងអាកុលឬជៀលសំរាប់លាងដៃដាក់ជាប់និងខ្លូនផងដែរ។នៅតាមហាងលក់ទំនិញក៏ដូចជាហាងលក់ចំណីអាហារម្ចាស់ហាងបានតម្រូវឲ្យភ្ញៀវលាងសម្អាតដៃដោយអាកុលឬជៀលដែលដាក់នៅខាងមុនហាង ឲ្យបានស្អាត់ ជាមុន សិន ដើរចូលក្នុងហាង ទិញទំនិញ ឬហូបអាហារ ៕នាគសមុទ្រ