បើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិនិងអនុសាសន៍នៃ យន្តការពិនិត្យជាសកលតាមកាលកំណត់នៅក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានគណ:កម្មាធិការ សិទ្ធិមនុស្ស កម្ពុជា ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០បាន អញ្ជើញបើកសិក្ខាសា លា ស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជា សកល តាមកាលកំណត់ Universal Periodic Review (UPR) នៅសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយ មានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ។
.ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សិក្ខាសាលារៀបចំឡើងក្នុងគោល បំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធចៅក្រមតំណាងអយ្យការពន្ធនាគារពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗអំពីខ្លឹមសារនៃរបាយការណ៍ជាតិ ស្ដីពីការពិនិត្យជាសកលតាមការកំណត់នៃការរៀបចំរបាយការណ៍ជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សលើគ្រប់វិស័យនៅកម្ពុជា ។ រាជរដ្ឋា ភិបាលកម្ពុជា នៅតែ បន្តប្ដេជ្ញាខិតខំប្រឹងប្រែងលើកស្ទួយវិស័យសិទ្ធិមនុស្សឱ្យស្របនឹងឆន្ទៈដែលខ្លួនទទួលយកលិខិតុបករណ៍ សិទ្ធិ មនុស្សអន្តរជាតិសំខាន់ចំនួន៨ ក្នុងចំណោម៩ និងខ្លឹមសារ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា”ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនិងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនានិន្នាការនយោបាយដើមកំណើតជាតិឋានៈសង្គមធនធានឬស្ថានភាពឯទៀត។ការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខ័ណ្ឌកំណត់ក្នុងច្បាប់”។ក្នុងយុត្តិសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភាបានបន្តកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ការរៀបចំក្របខណ្ឌច្បាប់ឱ្យមានស្ថេរភាពនឹងកាន់តែទូលាយបាននូវជំនឿទុកចិត្តពីមហាជនព្រមទាំងពង្រឹងសមត្ថភាពឯករាជ្យភាពនិងភាពមិនលំអៀងរបស់ស្ថាប័នតុលាការដែលជាកត្តាសំខាន់នៃដំណើរការពង្រឹងនីតិរដ្ឋការបែងចែកអំណាចដាច់ពីគ្នាការគោរពសិទ្ធិបុគ្គលនិងការធានាភាពយុត្តិធម៌សម្រាប់ប្រជាជន ។
.ឯកឧត្តម គួច ចំរើន បន្តថា គិតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានទទួល ឯកសារពាក់ព័ន្ធសំណើដីធ្លីនិងវិវាទដីធ្លីមកពីស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំនៅរដ្ឋបាលខេត្តមានចំនួន ១០១៦ករណី ក្នុងនោះរដ្ឋបាលខេត្ត -បានឆ្លើយតបទៅម្ចាស់សំណើរ បានចំនួន ១៨៣ករណី -ធ្វើ របាយ ការណ៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៦០ករណី -បញ្ជូនទៅស្ថាប័នពាក់ព័ន្ធដើម្បីជាសមត្ថកិច្ចចំនួន ៨៤ករណី.ដោះស្រាយនិងសម្របសម្រួលចប់ចំនួន១៥ករណីសរុបមានចំនួន៣៤២ករណី។ក្នុងនោះបណ្តឹងមកពីគណ:កម្មាធិការសិទ្ធិមនុស្សពីរករណីករណីទី១.ស្ថិតក្នុងសមត្ថកិច្ចតុលាការ។ទី២.មន្ទីរបរិស្ថានកំពុងពិនិត្យស្រាវជ្រាវ។
.ឯកឧត្តមកែវរ៉េមីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមានប្រសាសន៍បើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជា សកលតាមកាលកំណត់ Universal Periodic Review (UPR) ។ ក្នុងនោះឯកឧត្តម កែវ រ៉េមី បានថ្លែងការកោតសរសើរឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំបំពេញការងារសិទ្ធិមនុស្សបានល្អក្នុងខេត្ត ថ្វីត្បិតតែពាក់ពន្ធ័នឹងបណ្តឹងមានការកើនឡើង គឺមហាជនមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។ប្រទេសជាតិមានសន្តិភាពមានការអភិវឌ្ឍន៍បញ្ហាទំនាស់ដីធ្លីវាតែងតែកើតមានជាក់ជាមិនខាន។រាជរដ្ឋាភិបាលកម្ពុជាបានបេជ្ញាចិត្តខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិមនុស្សឱ្យស្របនឹងឆន្ទ:ដែលខ្លួនបានទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៨ក្នុងចំណោម៩និងខ្លឹមសារមាត្រា៣១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ កម្ពុជាអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសហប្រជាជាតិ មានអ្នករាយការណ៍ពិសេស ក្នុងការតាមដានត្រួតពិនិត្យវាយតម្លៃអំពីសិទ្ធិមនុស្សនៅកម្ពុជា ធានាបាននូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជា ធិបតេយ្យ និងនីតិរដ្ឋ ៕នាគសមុទ្រ