ប្រធានសមាគមន៍ អតីតយុទ្ធជនកម្ពុជាខេត្តកំពត បានផ្តល់អំណោយ ជូនចាស់ជរាគ្មានទពឹង ប្រជាពលរដ្ឋទីទ័លក្រ និង អតីយុទ្ធជនចំនួន៤០គ្រួសារ នៅវស្រុកកំព ង់ត្រាច

កំពត:លោក ឧត្ដមសេនីយ៍ត្រី ហុក ចន្ដាប្រធាន សមាគមន៍ អតីតយុទ្ធជនកម្ពុជាខេត្តកំពត បានអញ្ជើញដឹកនាំ ក្រុមការ ងារ និង អាជ្ញាធរដែនដី នាំយកអំណោយ ចែកជូន ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទ័លក្រ និង អតីតយុទ្ធជនចំនួន ៤០គ្រួ សារ ដែលជួបការ លំបាកខ្វះខាត និងត្រូវបានដោះស្រាយ ក្នុងដំណាកាល ការពារការឆ្លងកូវីដ១៩ រស់នៅ ភូមិភ្នំក្ងាប ឃុំស្វា យទង ខាងជើង ស្រុក កំពង់ត្រាច ខេត្ត កំពត ពីធីធ្វើឡើងនៅព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។

លោក ឧត្តមសេនីយ៍ត្រី ហុក ចន្ដា មេ បញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពតមានប្រសាសន៍ថា បន្ទាប់ពី ប្រជាពលរដ្ឋ និង ក្រុមគ្រួសារ អតីតយុទ្ឋជន ជួបនិងការ លំបាកខ្វះខាត បានសុំការជួយស ង្រ្គោះ ដើម្បីដោះស្រាយ ការហូបចុកប្រ ចាំថ្ងៃ និង ដើម្បីទប់ស្កាត់ ការឆ្លងរីករាល ដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា និង ដើម្បីអបអរ សារទរខួប លើកទី៤២ ឆ្នាំ នៃថ្ងៃកំណើត រណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ ក៏បាននាំយកនូវ អំណោយរបស់ ឯកឧត្ត ម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូ មិន្ទ ជាមេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី យកទៅផ្តល់ជូន ប្រជាពលរដ្ឋ និង អតីតយុទ្ធជនទាំង ៤០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ៥០ kg មី០១កេស ទឹកត្រី០១យួរ  និង ថវិកាមួយចំនួនផងដែរ ។

លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំអំពីស្ថានភាព ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគ មន៍ ២៨វិច្ឆិកា ទាមទារចាំបាច់ ឲ្យបងប្អូនទាំងអស់ រួមជាមួយ ក្រុមគ្រួសារ បើគ្មានការចាំបាច់ មិនត្រូវចេញក្រៅផ្ទះ ហើយពេលចេញក្រៅផ្ទះ ត្រូវអនុវត្តន៍ ឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងសម្អាតដៃ ឲ្យបានញឹកញ៉ាប់ ជាមួយអា កុល ដើម្បីសម្លាប់ មេរោគ ឫជែលសម្រាប់លាងសំអាតដៃ ឲ្យបានជាប្រចាំ ។

លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ថា សេចក្តីស្រេចឃ្លាន របស់បងប្អូ នប្រជាពលរដ្ឋ គឺជាការចំបាច់ បំផុត និងត្រូវដោះស្រាយ ជូនជាបន្ទាន់ និង បងប្អូនកំពុងត្រូវការ ជំនួយ ជាចាំបាច់ ក្នុងការដោះស្រាយ ជីវភាពប្រចាំថ្ងៃ ទើបក្រុមការ ងារ នៃតំបន់ប្រតិបត្តិការ សឹករងកំពត បា ននាំយក អំណោយ មកចែកជូន អោយបានទាន់ពេលវេលា ដើម្បីបានដោះស្រា យជីវភាព និង បានសំណូមពរ ឲ្យពាក់ម៉ាសការពារ ការឆ្លងមេរោគកូវីដ១៩ ទាំង អស់គ្នា ។