បិទខារ៉ាអូខេចំនួន ០៣ កន្លែង ក្នុងស្រុកកំពង់ត្រឡាច ខណៈដែលមានករណីឆ្លងកូវីដ១៩ រីករាលដាលគួរឲ្យព្រួយបារម្ភ

កំពង់ឆ្នាំង: ក្រោយពីទទួលបានព័ត៍មានជាក់លាក់ អាជ្ញាធរខេត្តបានដាក់បទបញ្ជា អោយអាជ្ញាធរស្រុក ចុះបិទហាងខារ៉ាអូខេមួយចំនួនក្នុងស្រុកកំពង់ត្រឡាច ដែលកន្លងមកតែងលួចបើកធ្វើអាជីវកម្ម ខណៈដែលមានការរីករាលដាលនូវជំងឺឆ្លងកូវីដ១៩ ក្នុងប្រទេស ដែលរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុត។

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្ម បិទទីតាំងខារ៉ាអូខេចំនួន ០៣ កន្លែង៖

១.ខារ៉ាអូខេ វិមានសួគ៌ ស្ថិតនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
២.ខារ៉ាអូខេ ៩៩៩៩ ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
៣.ខារ៉ាអូខេ ៧២ ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕