ឯកឧត្តម អ៊ុន ចាន់ដា បាន ពន្លឿន ដល់ ការ សាងសង់ លូ បង្ហូរ ទឹក និង សួន ច្បារ មាត់ ទន្លេ ក្នុង ក្រុងកំពង់ចាម ឡើងវិញ បន្ទាប់ ពី អាក់ខាន មួយ រយៈ ដោយ បញ្ហា ទឹក ជំនន់

0

កំពង់ចាម: ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ វឌ្ឍនភាព នៃ ការ កសាង ប្រព័ន្ធ លូ បង្ហូរ ទឹក និង សួនច្បារ មាត់ ទន្លេ នៅ ចំណុច ខាងត្បូងជិត គល់ ស្ពាន គីហ្សូណា ក្រុង កំពង់ចាម កាលពី ព្រឹក ថ្ងៃ ទី ៧ ខែធ្នូ ឆ្នាំ ២០២០ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន ជំរុញ ដល់ មន្ត្រី ជំនាញ ពាក់ព័ន្ធ ត្រូវ ពន្លឿន ការងារ សាងសង់ នេះឡេីងវិញ បន្ទាប់ ពី អាក់ខាន មួយ រយៈ ដោយ សារ បញ្ហា ទឹក ជំនន់ ហេីយ ធ្វើ យ៉ាងណា ត្រូវ ឲ្យ មានទាំង គុណភាព ល្អ និង រឹងមាំ ផងដែរ ។មន្ត្រី បច្ចេកទេស ការងារ សាងសង់ បាន ឲ្យដឹងថា ដោយសារ ស្ថានភាព ជំនន់ ទឹក ភ្លៀង និង ទឹក ទន្លេ មេគង្គ កាល ពី ពេល កន្លង ទៅ ថ្មីៗនេះ ដែល ជា ហេតុ ធ្វើ ឲ្យ រាំងស្ទះ ដល់ ដំណើរការ សាងសង់ រហូត មកទល់ នឹង ពេល នេះ ព្រោះថា ដី ច្រាំនោះមាន សម្នេីម ដូច្នេះ ក្រុម ការងារ ត្រូវ រងចាំ ដី ស្ងួត ជាមុនសិន ដែលអាច ចាប់ ផ្ដើម សាងសង់ បន្ត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នេះ និង ត្រូវ បញ្ចប់ ការងារ សាងសង់ ជាស្ថាពរ ត្រឹម ថ្ងៃ ទី ១៥ ខែមករា ឆ្នាំ ២០២១ ខាងមុខ នេះ ដោយ បច្ចុប្បន្ន ការ ស្ថាបនា នេះ សម្រេច បាន ប្រមាណ ជា ៨០% ហេីយ នោះ ។
មន្ត្រី បាន បន្ត ថា ការ សាងសង់ ប្រព័ន្ធ លូ ថ្មី នេះ ដំបូង គឺត្រូវ កាយផ្លូវចុះច្រាំង និងជីក ដីឲ្យ ដល់បាតលូចាស់ ដែលមានជម្រៅប្រមាណជា៤ម៉ែត្រ និងបុកគ្រឹះការពារ ការបាក់ស្រុតបន្តទៀត។ ចំពោះ គុណភាពសំណង់វិញ ក្រុម ការងារ ត្រៀម ធ្វើ ការ ចាក់បេតុង ឱបចង្កេះប្រព័ន្ធថ្មី និងចាក់បេតុង គ្របពីលើមួយជាន់ទៀត មានប្រវែង៨០ម៉ែត្រ ចាប់ពីមាត់អណ្តូងលូចាស់ ទៅដល់ក្នុងទន្លេ។ ហេីយ ត្រូវ ប្រេីប្រាស់ ប្រព័ន្ធលូមុខ៣ ដែលមុខកាត់លូនីមួយៗ មានទំហំ០,៨ ម៉ែត្រ និងសង់អណ្តូងលូបណ្តែត ចំនួន២ បន្ថែមទៀត ដើម្បីការពារការកកស្ទះផងដែរ ។

គួរ រំលឹក ផង ដែរ ថា កាលពី វេលាម៉ោង១២ :៣០នាទី រំលងអាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ នេះ មាន ករណី បាក់លូូ បង្ហូរទឹកចូលទន្លេ ទំហំ ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេស្ថិតនៅ ក្នុង ភូមិទី៣ សង្កាត់វាលវង់ ក្រុង កំពង់ចាម បណ្តាលឲ្យធ្លាក់ម៉ូតូ០១គ្រឿង តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ អាយុជីវិត មនុស្សឡើយ។ ចំពោះ ការបាក់ស្រុតដីនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹក នោះមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់ឡេីង តាំងពី ជំនាន់ អាណានិគម បារាំង ហើយមុនពេលកើតហេតុក៏ ព្រោះតែ មានភ្លៀងធ្លាក់ យ៉ាង ខ្លាំងផងដែរ ៕