កងរាជអាវុធហ្ថតខេត្តព្រះសីហនុបញ្ជូនជនជាប់សង្ស័យចំនួន៧នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទៅសាលាដំបូង

0

ខេត្តព្រះសីហនុ៖ ជនជាប់សង្យ័យចំនួន៧នាក់ដែលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លូនពាក់ព័ន្ធបទល្មើសរក្សាទុកនិងជួញដូរគ្រឿងញៀននោះ និងត្រូវបញ្ចួនខ្លូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតីវិធីច្បាប់ នៅព្រឹក ថ្ងៃទី០៨ ខែ ធ្នូឆ្នាំ ២០២០ នេះហើយ។
.លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាប់សង្ស័យទាំង៧នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ធ្វើការចាប់ឃាត់ខ្លូនក្នុងទីតាំង ចំនួន៤ ផ្សេងពីគ្នា គឺចាប់ខ្លូនក្នុងបទល្មើសជាក់ស្តែង ពាក់ព័ន្ធអំពើជួញដូរនិង រក្សាទុកគ្រឿងញៀន។
ករណីទី ១/ឈ្មោះ ម៉ូ នី ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិបន្ទាយប្រិយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានចាប់ខ្លូន នៅចំណុច ភូមិអូរត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុវេលាម៉ោង១៣:០០ នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២០។ដកហូតវត្ថុតាងរួមមាន:១.ម្សៅសថ្លាចំនួន០១កញ្ចប់។
ករណីទី២ ជនជាប់សង្ស័យទី១/ឈ្មោះ ជូន កង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ទី២/ឈ្មោះ ជាប់ ដូន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
ជនជាប់សង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លូននៅត្រង់ចំណុច វាលព្រៃខ្មោច ស្ថិតភូមិសាមគ្គី ឃុំសាមគ្គី ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ដកហូតវត្ថុតាងរូមមាន៖១_ម្សៅសថ្លាចំនួន០៣ កញ្ចប់ ទម្ងន់ ក្រាម។២_ប្រាក់រៀល 10 ម៉ឺនរៀល។៣_ទូរស័ព្ទចំនួន ០១គ្រឿង
.ករណីទី៣ជនជាប់សង្ស័យ /ឈ្មោះ សូត យោង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដបច្ចុប្បន្នស្នាក់នៅភូមិវាលរេញឃុំបឹងវែងស្រុកព្រៃនប់ខេត្តព្រះសីហនុត្រូវបានចាប់ខ្លូននៅចំណុចខាងក្រោយផ្សារវាលរេញ ស្ថិតភូមិវាលរេញ ឃុំបឹងវែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង១៥:០០ នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២០។+ដកហូតវត្ថុតាងរូមមាន៖១_ម្សៅសថ្លាចំនួន០៧ កញ្ចប់ ទម្ងន់ ក្រាម។២_ទូរស័ព្ទចំនួន ០១ គ្រឿង។
ករណីទី៤ ជនជាប់សង្ស័យ ទី១/ឈ្មោះ ម៉ក់ តុលា ហៅយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់បច្ចុប្បន្នស្នាក់នៅក្រុម ១២ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។២/ឈ្មោះ យាន ឆាយទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហិត បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ ៣ ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ ។៣/ឈ្មោះកែវ ចន្ថា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ជនជាប់សង្ស័យទាំអ៣នាក ត្រូវបាន ចាប់ខ្លូន នៅចំណុចកែងផ្សារភូមិថ្មី ស្ថិតក្រុម ១២ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង ២១:១០ នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២០ ។ក្រោយពេលចាប់ខ្លូន សមត្ថកិច្ចបាន ធ្វើការដកហូតបាន វត្តុតាង រូមមាន៖១_ដែកកេះចំនួន ២២_ប្រាក់រៀល៨០០០០រៀល។៣_ទូរស័ព្ទចំនួន ០៣គ្រឿង៕នាគសមុទ្រ