ឈ្មួញធ្វើសកម្មភាពកាយដីភ្នំដូងខេត្ត កំពតធ្វើអាជីវកម្មតាមអំពើចិត្តគឺមាន ការឃុបឃិតជាប្រព័ន្ធ

កំពត៖ប្រភពពីប្រជាពលរដ្ឋ នៅភូមិត្រើយកោះ សង្កាត់ ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា ភ្នំដូងកំពុងត្រូវឈ្មួញ ជីកកកាយតាមអំពើចិត្ត ហើយមន្ត្រី មន្ទីរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីអាជ្ញាធរ ថ្នាក់ក្រោមជាតិ មិនចាត់ វិធានការទប់ស្កាត់នោះទេ។
ហេតុនេះហើយទើប ប្រជាពលរដ្ឋ អំពាវនាវឲ្យ លោក ជាវ តាយ អភិបាល ខេត្តកំពត ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង ថាមពល ជួយចាត់វិធានការទប់ ស្កាត់ជាបន្ទាន់។

បើមិនដូច្នេះទេភ្នំដូង ដែលស្ថិតនៅក្នុងភូមិ ត្រើយកោះ ក្រុងកំពត ខេត្តកំពត ត្រូវរលាយបាត់រូបរាង ក្នុងពេលឆាប់ៗជាមិនខាន ព្រោះច្រើនថ្ងៃ មកហើយដែលឈ្មួញជីកកកាយដីភ្នំ ធ្វើអាជីវកម្ម តាមអំពើចិត្ត។

បើតាមការបង្ហើប ពីមន្ត្រីរាជការក្នុង មន្ទីររ៉ែនិងថាមពលខេត្តកំពត មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ អាជ្ញាធរ និងមន្ត្រីជំនាញទេ គ្មានឈ្មួញណាអាចជីកកកាយដីភ្នំដូងបានឡើយ។

ដូច្នេះលោក ជាវ តាយ អភិបាល ខេត្តកំពត មិនគួរបណ្តែ ត បណ្តោយ អោយបន្តទៅទៀតទេ ព្រោះចៅសង្កាត់ ត្រើ យកោះ ក៏ដូចជា លោក អភិបាលក្រុងកំពត កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ប្រការនេះហើយទើបឈ្មួញ អាចធ្វើសកម្មភាពជីកកកាយដីភ្នំដូង ដឹដឹកជញ្ជូនយកទៅ ទៅចាក់លោកដីសមុទ្រ យ៉ាងសុខស្រួល នេះហើយជាការ ឃុបឃិតគ្នា ជាប្រព័ន្ធ។

សារព័ត៌មានយើង បានភ្ជាប់ទូរស័ព្ទ ទៅលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែថាមពល ខេត្តកំពត ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធករណីកាយដីភ្នំ មួយកន្លែង ផិតនៅចំណុចភ្នំដូង សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ទូរស័ព្ទរបស់លោក សោម វិចិត្រ បានដាក់ប្រព័ន្ធជាប់រវល់ ផ្សារព័ត៌មានយើងមិនអាច សុំការបំភ្លឺបាននោះទេ។

ដោយឡែក លោក ជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យខាង សាលាក្រុងកំពត ចុះទៅពិនិត្យមើល គ្មាននរណាចេញច្បាប់ឲ្យកាយដីភ្នំនោះទេ។អត្ថបទទេពធីតា