ស្នងការ នគរបាល ខេត្ត កំពង់ធំ ប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានបុកគ្រិះសាងសង់អាគារសាលប្រជុំដែលអាចផ្ទុកមនុស្សចូលរួម ប្រជុំ បានជាង៣០០នាក់គ្រោងចំណាយ ១៤៧០០០ដុល្លា

0

ខេត្តកំពង់ធំ  នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មាន ប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានបុកគ្រិះ សូត្រមន្តសុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា អ្នកតាវល្លិ ដើម្បីសាងសង់ អាគារសាលប្រជុំ ដែលអាចផ្ទុកមនុស្សចូលរួមប្រជុំបានជាង៣០០ នាក់ និងគ្រោងចំណាយ ថវិកា ១៤៧០០០ដុល្លា ពិធីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ ។

ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មែន លី  ស្នងការនគរបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីស្នងការរង និងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំជាច្រើនរូបបានចូលរួមពិធី យ៉ាងអធិកអធ័ម នៅ ក្នុងពិធីដែលមានការប្រគំភ្លេង ពិណពាទ្យ សូត្រ មន្ត សុំ សេចក្តី សុខ សេចក្តី ចម្រើន ទាំង ការ សាង សង់ រហូតដល់ ដំណើរ ការ ប្រកបដោយ សុវត្ថិភាព និង រីក ចម្រើន ដល់អង្គភាព នៃស្នងការ ទាំងមូល.។

លោកឧត្តមសេនីយ៍ទោ មែន លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានមន្ត្រីក្រោមឱវាទ គោរព ស្រឡាញ់  និងកោតសរសើរពីការខិតខំប្រឹងប្រែង ដឹកនាំ អង្គភាព ដោយបេះដូង ជាសាច់ញាតិ ជាបងជាប្អូន  រស់ក្រោមដំបូលផ្ទះតែមួយ ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ ដល់មន្ត្រីនគរបាលគ្រប់រូប ទទួលបាន ភាពកក់ក្ដៅ។

លោកឧត្តមសេនីយ៍ទោម៉ែនលី បន្ទាប់ពីចាកចេញ ខេត្តឧត្ដរមានជ័យ បានពាំនាំ នូវបទពិសោធន៍ និងនាំយកយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវ មកចែករំលែក ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពស្នងការនគរបាលខេត្តកំពង់ធំ ឱ្យចេះរួមរស់សាមគ្គី ជាធ្លុងមួយ ដើម្បីភាពរីកចម្រើន និងរួមគ្នាបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

មហាជននៅក្នុងខេត្តកំពង់ធំ ក៏ដូចជាមជ្ឈដ្ឋានទូទៅ បានកោតសរសើរយ៉ាងខ្លាំង ចំពោះការដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ មែន លី  ដែលទើបតែមកកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ធំ មិនដល់មួយឆ្នាំផង សមិទ្ធផលនានា បានកើតឡើងយ៉ាងឆាប់រហ័ស ដូចជាអាគារ អន្តរាគមន៍.អាគារ ផ្ទះបាយ អាគារសាលប្រជុំនិងអាគារសម្រាប់ធ្វើការ រួមទាំងបាន ជួសជុល កែលម្អសោភ័ណភាព នៃស្នងការទាំងមូល គួរឲ្យមានភាពទាក់ទាញ សមស្របជាកន្លែងធ្វើការ បម្រើប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោម៉ែនលី បានបញ្ជាក់ឲ្យដឹងថា អាគារសាលប្រជុំ ដែលកំពុងតែបុកគ្រឹះសាងសង់នេះ មានពីអាគារ អាគារទី ១ មានទំហំ ១១ ម៉ែត្រ គុណនឹង ៣១ ម៉ែត្រអាចផ្ទុកអ្នកចូលរួមប្រជុំបានជាង ៣០០ នាក់ មានបន្ទប់ទឹក ប្រុសស្រី ចំណែកអាគារខ្នែង ដែលមានទំហំ៧ម គុណនឹង ១១ ម៉ែត្រ មានសាលប្រជុំតូច អាចផ្ទុកមនុស្សបាន ជាង ១០ នាក់ ក្នុងនោះមាន បន្ទប់ទឹក និងបន្ទប់សម្រាប់ទុកសម្ភារៈ រីឯការចំណាយ ដែលមានទឹកប្រាក់ រហូតទៅ ១៤៧០០០ ដុល្លារ។

លោកស្នងការ បញ្ជាក់ថា ការធ្វើសាលប្រជុំ និងអាគារផ្ទះបាយ អាគារ អន្តរាគមន៍  រួមទាំងការជួសជុល អាគារសម្រាប់ធ្វើការ គឺជាការជួយ សម្រួល ការលំបាកដល់មន្ត្រីនគរបាល ក្នុង ស្នាក់នៅ ប្រចាំបញ្ជា កម្លាំង អន្តរាគមន៍  និង ការប្រជុំនានា។ ដោយ ប៊ុន រដ្ឋា