ប្រធានក្រុមការងារចុះជួយឃុំភ្នំដិនសម្ភោធផ្លូវលំមួយខ្សែប្រវែង ៥០០ម៉ែត្រ

 

ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឯកឧត្តម សុខ សំណាង អនុប្រធានក្រុមការងារស្រុកគិរីវង់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន អមដំណើរដោយលោក លោកស្រីអនុប្រធានក្រុមការងារចុះជួយឃុំភ្នំដិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់”ពិធីសម្ភោធផ្លូវលំមួយខ្សែប្រវែង ៥០០ម៉ែត្រ ដែលមានទំហំទទឹង៤ម៉ែត្រ ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តភ្ជាប់ពីភូមិជ្វាទៅភូមិថ្មី” ដោយមានការចូលរួមពី ក្រុមការងារថ្នាក់ ខេត្ត ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំភ្នំដិន លោកមេភូមិ និងប្រជាពលរដ្ឋពីរភូមិក្នុងឃុំភ្នំដិនសរុបចំនួន១២៣នាក់ ស្រី២៣នាក់ ព្រមទាំងជូនថវិកាដល់លោកយាយ លោកតា អ៊ុំ ពូ មីង ក្មួយៗក្នុងម្នាក់ទទួលបានមួយមុឺនរៀល។ 

បន្ទាប់មកឯកឧត្តម គណៈអធិបតីបន្តការ ពិនិត្យផ្លូវចាក់បេតុងចូលក្លោងទ្វារប្រវែង៤៥ម៉ែត្ររបស់គណបក្សប្រជាជនកម្ពុជា មើលការជួលជុលសាងសង់ ស្នាក់ការឃុំភ្នំដិន។ ទន្ទឹមនឹងនោះឯកឧត្តមគណអធិបតីបានណែនាំ ផ្សព្វផ្សាយត្រូវតែចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គមពីគ្នា ពាក់ម៉ាស់ លាងដៃនិងសាប៊ូ ជេល ឫទឹកអាល់កុលផងដែរ៕