នឹងមានការបន្ធូរបន្ថយក្នុងការឆ្លងកាត់ព្រំដែនអាជ្ញាធរនិងជំនាញត្រៀមរៀបចំការងារត្រួតពិនិត្យអ្នកធ្វើដំណើរ

0

ប៉ោយប៉េត៖ ក្រោយពីមានតម្រុយពីភាគីកម្ពុជា និងថៃថា នឹងមានការបន្ធូរបន្ថយក្នុងការឆ្លងកាត់ព្រំដែននោះ មន្ត្រីអាជ្ញាធរនិងជំនាញបាននឹងកំពុងត្រៀមរៀបចំ ការងារត្រួតពិនិត្យអ្នកធ្វើដំណើរ ក៏ដូចភ្ញៀវដែលឆ្លងដែនតាមទ្វារព្រំដែនអន្តរជាតិឬច្រកដែលអនុញ្ញាតិអោយអ្នកមានលិខិតឆ្លងដែនឬប៉ាស្ព័ ព្រមលិខិតអនុញ្ញាតិអោយធ្វើដំណើរឆ្លងដែន(ឬហៅប៉ាស្ព័រព៌ណខ្មៅសម្រាបរ់ពលករទៅធ្វើការនៅក្រៅប្រទេស ) អាចធ្វើដំណើរបាន ។ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ COVID-19 និងមន្ត្រីអាជ្ញាធរ ក៏ដូចជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យ វាយតម្លៃនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែបអន្តរជាតិស្ទឹងបត់(ច្រកសម្រាប់ការដឹកជញ្ជូនធុនធ្ងន់) នៅក្រុងប៉ោយប៉ែត ទល់មុខនឹងច្រកទ្វារព្រំដែនស្ថាពរខ្លងលឹកនិងច្រកទ្វារព្រំដែនស្ថាពរបានណងអៀន ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ របស់ថៃដើម្បីត្រៀមរៀបចំ ការងារត្រួតពិនិត្យ ធ្វើដំណើររបស់អ្នកធ្វើដំណើរ នៅពេលខាងមុខ ។
និង ផ្តល់ការណែនាំ សម្រាប់ការត្រួតពិនិត្យសុខភាព របស់មន្រ្ចត្តាឡីស័ក ឲ្យបានល្អប្រសើរ ។
សូមរំលឹកថានៅរាល់ចុងខែនិមួយៗភាគថៃ ( ថ្នាក់រាជរដ្ឋាភិបាល ក្រសួងការបរទេសឬអាជ្ញាធរខេត្តជាប់តំបន់ច្រកព្រំដែន ) តែងចេញប្រកាសជូនដំណឹងស្តីពីការពន្យា១ខែទៀតក្នុងការប្រកាសអាសន្នលើការត្រួតពិនិត្យពីការរាតត្បាតនៃជម្ងឺកូវីត ១៩ ដោយផ្អាកការអនុញញាតិឆ្លងកាតព្រំដែន១ខែទៀតៗ គឺតាំងពីខែមករាឆ្នាំ២០២០ មក ។
ប៉ុន្តែនៅថ្ងៃទី១៤ខែធ្នូនៃដំណាច់ឆ្នាំ២០២០ នេះ ការិយាល័យទំនាក់ទំនាក់ព្រំដែនថៃ កម្ពុជាបានផ្ញើលិខិតលេខសក ០០១៧.៣/៨៨៨២ បន្ទាន់បំផុត ជូនការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក្នុងកម្មវត្ថុ សំណើសុំបើកកិច្ចប្រជុំពិភាក្សាជាមួយប្រទេសកម្ពុជា លើការជួយដោះស្រាយជូននិយោជកនិងជំុរុញដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ។
ក្នុងនោះ នៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០ នេះ លោកមេបញ្ជាការរងកងទ័ពភូមិភាគទី១ថៃ លោកអភិបាលខេត្តស្រះកែវ លោកមេបញ្ជាការរងយោធភូមិភាគទី៥ កម្ពុជា លោកអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តបាត់ដំបង បានកំពុងប្រជុំពិភាក្សាការងារបន្ទាន់នៅការិយាល័យនៃច្រកទ្វារព្រំដែនស្ថាពរខៅឌិន ស្រុកខ្លងហាតខេត្តស្រះកែវ ទល់មុខច្រកព្រំដែនអន្តរជាតិភ្នំដីស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។
គឺកិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្អូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ៕ដោយ:ឃិន គន្ធា