ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន សូ ងួន

0

កំពត៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន សូ ងួន ដែលស្ថិតនៅ ឃុំតេជោអភិវឌ្ឍន៍ និងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត សមាសភាពអញ្ជេីញចូលរួម មាន ឯកឧត្ដម អភិបាល រងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលស្រុកឈូក លោកមេឃុំ និងតំណាងប្រជាពលរដ្ឋ ប្រមាណ ៤០នាក់។

បន្ទាប់ពីបានស្តាប់ការលេីកឡេីង នូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋរួចមក ឯកឧត្ដម ជាវ តាយ ទទួលយកសំណូមពរទាំងអស់ដែលបានលេីកឡេីងនាពេលនេះ ដេីម្បីយកទៅពិនិត្យឡេីងវិញ និងធ្វេីការផ្ទៀងផ្ទាត់ដោះស្រាយជូនបងប្អូន។

ឯកឧត្តមអភិបាលខេត្ត និងធ្វេីការស្នេីសុំអោយក្រុមហ៊ុន សូ ងួន ផ្អាកក្នុងការរុះរេីជាបណ្តោះអាសន្ន និងបង្កេីតក្រុមការងារចុះពិនិត្យដីស្រែចំការដែលប្រជាពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែង ដេីម្បីស្នេីសុំរាជរដ្ឋាភិបាលធ្វើការកាត់ជ្វៀលចុះបញ្ជីជូន។Sila Sarin