ឯកឧត្តមសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបើកប្រាក់បេឡាមរណៈសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជននៅឃុំបន្ទាយស្ទោង

0

ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន ប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំដឹកនាំក្រុមការងារសមាគម ចូលរួមក្នុងពិធីបុណ្យសព និងបើកប្រាក់បេឡាមរណៈសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជន លោក ជឹម មន ជាអតីតមន្រ្តីនគរបាលចូលនិវត្តន៍ បានទទួលមរណៈភាពដោយសារលើសសម្ពោធឈាម នៅថ្ងៃទី១៦ ខែ ធ្នូ កន្លងមកនេះ នៅភូមិជន្លុះ ឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ពិធីនេះបានធ្វើនៅព្រឹកថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២០ ។
ឯកឧត្តម សោម ស៊ុន បានសម្តែងនូវការសោកស្តាយ និងចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសពអតីតយុទ្ធជន ដែលបានបាត់បង់ស្វាមី ឪពុក ជាទីស្រលាញ់ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិកន្លងមក លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអានលិខិតចូលរួមមរណៈទុក្ខរបស់គណៈកម្មការសមាគមអតីតយុទ្ធជនជូនគ្រួសារសព និងបានចូលរួមគោរពវិញ្ញាណក័្ខន្ធសពលោក ជឹម មន ដែលបានលាចាកលោក ជាលើកចុងក្រោយ ។

ឯកឧត្តម សោម ស៊ុន បានផ្តល់ប្រាក់បេឡាមរណៈសង្រ្គោះជូនគ្រួសារអតីតយុទ្ធជន ដែលបានផ្តួចផ្តើមគំនិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូពីទុក្ខលំបាករបស់អតីតយុទ្ធជន និងត្រូវយកថវិកាចំនួន៤ លានរៀល ប្រគល់ជូនគ្រួសារសពដើម្បីធ្វើបុណ្យឲ្យទាន់ពេលវេលាមិនឲ្យលើស៧ថ្ងៃ និងបានឧបត្ថម្ភពិធីបុណ្យមានអង្ករ២៥ គីឡូក្រាម.មី០១កេស និងថវិកាមួយចំនួនផងដែរ។
នៅថ្ងៃដដែល ឯកឧត្តម សោម ស៊ុន បានបន្តដឹកនាំសហការី ទៅ ចូលរួមបុណ្យសព លោកតា ដួង តុង សមាជិកគណបក្ស ប្រជាជនកម្ពុជា ដែលបានទទួលមរណភាព ដោយរោគាពាធ អាយុ ៧០ ឆ្នំា ក្រុមទី ២២ នៃភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាសកម្មជនមួយរូប ដ៍មានប្រជាប្រិយភាព និងបាន ជួយឧបត្ថម្ភអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោក ជំទាវ ពេជ ចន្ទ មុន្នី មានអង្ករចំនួន ៥០ គីឡូក្រាម មីម៉ាម៉ាពីរកេស និងថវិកា មួយចំនួនផងដែរ ។
អាជ្ញាធរនិងប្រជាពលរដ្ឋ រួមទាំងក្រុមគ្រួសារអតីតយុទ្ធជន និងក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានចាត់ចែង គ្រប់ការងារ ដើម្បី សេចក្តីសុខរបស់ប្រជាជន និងបានប្តេជ្ញាចិត្តគាំទ្រការដឹកនាំដ៍ឈ្លាសវៃ របស់សម្ដេច តេជោ ហ៊ុន សែន ជារៀង រហូត ។ដោយ ប៊ុន រដ្ឋា