ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តចុះជួយឃុំបន្ទាយស្ទោងដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានចុះជួយមូលដ្ឋានឃុំ ឃុំបន្ទាយស្ទោងដឹកនាំក្រុមការងារ គណបក្សឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ សាខាបក្សភូមិ សហការីកុំព្យូទ័រ បើកកិច្ចប្រជុំជីវភាពប្រចាំខែ និងត្រួតពិនិត្យកិច្ចការមួយចំនួនដែលត្រូវអនុវត្តន៍ចំពោះមុខ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
លោក សូត្រ អ៊ុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង បានរាយការណ៍អំពីស្ថានភាពទូទៅក្នុងឃុំបន្ទាយស្ទោង ស្តីពីការគ្រប់គ្រងសមាជិកបក្ស និងការពង្រីកសមាជិកបក្សថ្មី តាមសន្ទស្សន៍និងផែនការថ្នាក់លើបានកំណត់ មកដល់ពេលនេះមានសមាជិកបក្សបានគ្រប់ផែនការនិង លើសផែនការរបស់ថ្នាក់លើដែលបានកំណត់។
លោក ទិញ វឿន អនុប្រធានគណបក្សឃុំ និងជាភ្នាក់ងារការីកុំព្យូទ័រ បានបញ្ជា្កក់ពី កសាងពង្រីកសមាជិកគណបក្សថ្មីត្រូវអនុវត្តន៍ទាំង១៥ភូមិ បានរៀបចំបញ្ជីឈ្មោះប្រជាពលរដ្ឋ មានសិទ្ធបោះឆ្នោតនៅក្នុងឃុំ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត រួមទាំងកែតំម្រូវបញ្ជីឈ្មោះមរណៈភាព និងឈ្មោះសមាជិកបានផ្លាស់ប្តូរទីលំនៅ។

ឯកឧត្តម សោម ស៊ុន បានកោតសរសើចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការ គណបក្សឃុំបន្ទាយស្ទោង សាខាបក្សភូមិ រួមជាក្រុមការងាររបស់ថ្នាក់ខេត្ត ដែលបានបំពេញតួនាទីភារកិច្ច សមាជិកគណបក្សប្រជាជនដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតមានជាង៦០% និងបានជម្រុញឲ្យក្រុមការងារការីកុំព្យូទ័រនិងថ្នាក់ដឹកនាំគណបក្សភូមិ ឃុំ ខិតខំរួមគ្នា ទី១ គឺធ្វើបញ្ជីសមាជិកបក្សថ្មីឡើងវិញដែលត្រូវគ្រប់គ្រង១០០% ទី២ ត្រូវតែ ខិតខំធ្វើការកែសម្រួលប័ណ្ណសមាជិកបក្ស ដែលខុស ត្រូវធ្វើបន្ថែមជាថ្មី ទី៣ ត្រូវធ្វើ ប័ណ្ណសមាជិកបក្ស ចំពោះសមាជិកដែលបានបញ្ជូលថ្មី និងទី៤ ខិតខំធ្វើសៀវភៅក្រុមបក្សនៅតាមក្រុមនីមួយៗរៀបចំតម្រូវ តាមការណែនាំរបស់គណបក្សថ្នាក់លើ ។

ឯកឧត្តម សោម ស៊ុន បានសំណូមពរដល់សាខាបក្សភូមិ រួមជាមួយក្រុមការងារ អនុវត្តន៍ឲ្យបានល្អតាមរបៀបរបបការងារការដឹកនាំរបស់គណបក្ស ត្រូវសាមគ្គីភាពឯកភាពផ្ទៃក្នុង គោរពវិន័យ ដើម្បីឈានទៅទទួលជ័យជំនះក្នងការបោះឆ្នោតជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣ ក្រុមការងារនិងថ្នាក់ដឹកនាំរបស់គណបក្សភូមិ ទាំង១៥ភូមិ បានប្តេជ្ញាចិត្តរួមគ្នា អនុវត្តន៍ឲ្យបានយ៉ាងម៉ឺងម៉ាត់ តាមផែនការណែនាំ ប្តេជ្ញាចិត្តដឹកនាំការងារចិញ្ជឹមចលនា នៅមូលដ្ឋាន អប់រំសតិអារម្មណ៍សមាជិកគណបក្សថ្មី ក្នុងគោលដៅតែមួយដើម្បីដណ្តើមយកជ័យជំនះ ឲ្យបានជាដាច់ខាត ។
ដោយ ប៊ុន រដ្ឋា