ខេត្តកំពង់ឆ្នាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ប្រធាន រដ្ឋបាលជល
ផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយមន្ត្រី រដ្ឋបាលជលផល ខាងជើងខាងត្បូងបឹងទន្លេសាប និងមន្ត្រីជលផល ទាំង
3 ខេត្ត មានកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់ នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2020 បានចុះបង្ក្រាបបទល្មើសនេសាទ ដាក់របាំងសាច់អួន នៅចំណុច ក ដប ដែល
ជាចំណុចសំខាន់ សម្រាប់ត្រីចេញពីបឹង ទន្លេសាបចូលទៅតាមទន្លេតាមបណ្តា ខេត្តនានា ដើម្បីឱ្យបងប្អូនប្រជាពរដ្ឋ បាននេសាទនិងដល់រដូវធ្វើត្រីប្រហុកផ្អក ។
នៅក្នុងនោះផងដែរឯកឧត្តម ហាស់
សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ចំណុច ដែលក្រុមការងារបង្ក្រាបនៅពេលនេះ គឺជាផ្លូវ ត្រីចេញពីបឹងទន្លេសាប នៅតាមបណ្ដាទន្លេនានា ដែលប្រជាពលរដ្ឋរង់ចាំ នេសាទធ្វើត្រីប្រហុក ហើយបើយើងមិនបង្ក្រាប ដោះលែងត្រីទាំងនោះចេញទេ ប្រជាពលរដ្ឋពិតជាមិនអាចនេសាទត្រី បាននោះឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អេង
ជាសាន ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបនៅចំណុច ដ៏សំខាន់ខាងលើនេះ បានរុះរើនៅរបាំងសាច់អួនប្រវែងជិត 8 ពាន់ម៉ែត្រ បង្គោលចំនួនជាង 3 ពាន់ដើម លបលូសាច់អួនជាង 37 លប នឹងចាក់លែង
កូនត្រីចម្រុះចូលទន្លេវិញចំនួន 340 គីឡូ
ក្រាម ។
ក្នុងព្រឹត្តិការណ៍បង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរឯកឧត្តម អេង ជាសាន ប្រធានរដ្ឋបាលជលផល ក៏បានណែនាំដល់ប្រជានេសាទសូមបញ្ឈប់ ការនេសាទដោយខុសច្បាប់ជាពិសេស ការដាក់របាំងរាំងផ្ជិតនៅចំណុច ក ដប ដែលជាផ្លូវ សំខាន់ សំរាប់ចរាចរត្រីចេញក្រៅ ។
គួរបញ្ជាក់ដែរថារយៈពេលប៉ុន្មានថ្ងៃកន្លង
ទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការធ្វើត្រីប្រហុក ផ្អក សូមត្រៀមធ្វើ ចាប់ពីថ្ងៃ 6កើត ត្រូវនឹងថ្ងៃអាទិត្យទី 20 ខែធ្នូ នេះតទៅ៕
សុខ គឹមសៀន