ក្រុមកាងារការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេសាទខេត្តពោធិ៍សាតចុះត្រួតពិនិត្យស្ថានភាពជំងឺគោ ក្របី

0

ខេត្ត​ពោធិ៍សាត់​ ថ្ងៃ​សុក្រ ៤កើត ឆ្នាំ ជូតទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ខែ ធ្នូ ឆ្នាំ ២០២០ លោក ផាត់ សារុន និង ក្រុមកាងារការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ និងមន្រ្តីផ្នែក ផប ស្រុកបាកានបានចុះត្រួតពិនិត្យស្ថានភាពជំងឺគោ ក្របី ក្នុង ភូមិត្រាង ភូមិចិន្តាយ ភូមិ សំរោងព្រៃខៀវ ភូមិកោះខ្សាច់ និងភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមការសាក់សួរ និងអង្កេតផ្ទាល់ឃើញថាមានគោឈឺ តែភូមិត្រាង០១ទេ ក្នុងឃុំមេទឹក គឺ៖ ម្ចាស់សត្វឈឺថ្មីមាន ០២ គ្រួសារ មានក្របីសរុបចំនួន០៦ក្បាលក្នុងចំណោមគ្រួសារ ០៥គ្រួសារ ដែលមានសត្វឈឺដដែល ប៉ុន្តែមិនមានសត្វស្លាប់ទេ ហើយសត្វឈឺកំពុងព្យាបាលដោយភ្នាក់សុខភាពសត្វភូមិយ៉ាងហ្មត់ចត់បំផុត។ សត្វក្របី ចាប់ផ្តើមឈឺ ថ្ងៃទី១០ /១២/ ២០២០ មក និងមានសញ្ញាគ្លីនីកសង្ស័យសារទឹក(ត្បៀតក ពិបាកដកដង្ហើម )សរុបមាន១៨ ក្បាល បានងាប់សរុប ១១ក្បាល បានជាសះស្បើយ០៧ក្បាល និងឈឺថ្មី ០៦ក្បាលវិញ។

៚សូមបញ្ជាក់ផងដែរថា កសិករទំលាប់ចិញ្ចឹម ឃ្វាលជាអចិន្ត្រៃយ៍ នៅវាលទំនាបមាត់បឹងទន្លេសាប សឹងពេញ១ឆ្នាំៗ លុះមានករណីទឹកជំនន់បឹងទន្លេសាបឡើងខ្លាំង ប្ញុមានគោ ក្របីផ្ទះជំងឺ និងងាប់ ទើបដេញសត្វឡើងមកភូមិវិញ ។ ហ្វូងក្របីទាំងអស់នោះកម្របានចាក់វ៉ាក់សាំងតាមកម្មវិធីយុទ្ធនាការរបស់ជំនាញ និងជាពិសេស ម្ចាស់សត្វថាលំបាក និងមានចារឹកលក្ខណៈកាចនិងដេញជល់មនុស្សជារើយៗ។
៚៚ក្រុមការងារជំនាញ បានផ្តល់នូវវិធានការទប់ស្កាត់សំខាន់ៗដូចខាងក្រោម៖
១-ណែនាំឱ្យបំបែកសត្វរវាងសត្វឈឺ-សត្វជាចេញពីគ្នា។
២.ប្រយ័ត្នហ្វូងសត្វពេលឃ្វាល ស៊ីចំណី មិនត្រូវជួបគ្នា រវាងហ្វូងសត្វធ្លាប់ឈឺ និងហ្វូងសត្វជា។ល។
៣. ផ្សព្វផ្សាយម្ចាស់សត្វ ថែទាំ ពិនិត្យសុខភាពសត្វជាប្រចាំនិង រាយការណ៍មានសត្វឈឺបន្ទាន់។
៤.ណែនាំពេលមានកម្មវិធីចាក់វ៉ាក់សាំងគោ ក្របី ត្រូវចូលរួម គឺ ការពារជំងឺសារទឹកបាន២ដង/ឆ្នាំ ជារៀងរាល់ឆ្នាំ ។
៥. រៀបចំការចាក់វ៉ាក់សាំងសារទឹក ជាបន្ទាន់នៅតាមកន្លែង ប្ញុភូមិផ្សេងៗ នៃឃុំមេទឹកដោយមានការសហការពីលោកមេឃុំ មេភូមិ និងផ្សព្វផ្សាយដល់ម្ចាស់សត្វ ទូលំទូលាយ។
៚៚៚ ក្នុងពេលជាមួយគ្នានោះដែរ ក្រុមការងាបានផ្តល់សំភារ:បរិក្ខា និងថ្នាំព្យាបាលសត្វ មួយចំនួន ដល់ភ្នាក់សុខភាពសត្វភូមិពីរនាក់នៅភូមិ ចិន្តាយ និងភូមិសំរោងព្រៃខៀវ ឃុំមេទឹក សម្រាប់អន្តរាគមន៍ពេលសត្វឈឺ៕