សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅសង្កាត់ស្នោរ ខណ្ឌកំបូល

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមកាងារ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុង ភូមិ កុលក្រស្នារ សង្កាត់ ស្នោរ ខណ្ឌ កំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ ។
ក្នុងឱកាសនោះ សម្តេចភក្តី បានសំណេះសំណាលសាកសួរសុខទុក្ខ អំពីបញ្ហាសុខភាព អំពីជីវភាពប្រចាំថ្ងៃ មុខរបរ និងការងារបង្ករ បង្កើនផល ក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ និងសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានផងដែរ។
សម្តេចប្រធានក្រុមការងារ ក៏បានជំរាបជូនដែរ អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋក្រីក្រ កម្មករ បុគ្គលិក និងមន្រ្តីរាជការ….ជាពិសេស ក្នុងសភាពការណ៍បច្ចប្បន្ន ដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិបត្តិនៃ ជម្ងីរាតត្បាត កូវីដ-១៩។
សម្តេច បានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់ គោរពអនុវត្ត រាល់វិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការការពារ ការឆ្លង ការចម្លងកូវិដ-១៩ នៅក្នុងគ្រួសារ និងសហគមន៍ផងដែរ …៕