មហាជនកំពុងតែចោទប្រកាន់លោកមេឃុំពពកថាតាំងពីឡើងធ្វើជាមេឃុំមកគឺចង់រលាយអស់ដីព្រៃនៅលើទឹកដីឃុំពពកទៅហើយសព្វថ្ងៃនេះរលាយអស់គ្មានសល់

ខេត្តកំពង់ធំ៖នៅថ្ងៃទី១៩ខែ ធ្នូឆ្នាំ២០២០វេលាម៉ោង១២ : ២៥នាទី កំលាំងកងរាជអាវុធហត្ថស្រុកស្ទោង នឹងកំលាំងកងរាជអាវុធហត្ថមន្ទីស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន១២នាក់ដឹកនាំដោយលោកវរសេនីយ៍.ទោ ឃុន ប៊ុនហូ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តកំធំ ដោយបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ហុងថុលមេបញ្ជាការខេត្ត នឹងមានការសម្របសម្រួលនីតិវិធីពីលោកសាយ វាសនាព្រះរាជអាផ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ

នៅក្នុងកិច្ចប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថបានខិតគ្រឿងចក្រយកមកសួរនាំនៅកន្លែងទីតាំងដែលឈូសឆាយដីជំរកសត្វព្រៃបឹងពែរស្រាប់តែមានមុខក្រុមប្រឹក្សាឃុំពពកម្នាក់ដែលមានឈ្មោះពេជ្រ សុខជីន បានចុះទៅរារាំងបន្ទុចបង្អាក់សមត្ថកិច្ចកំពុងតែអនុវត្តនីតិវិធីច្បាប់មិនអោយយកគ្រឿងចក្រចេញពីទីតាំងឈួសឆាយនោះទេ

បើតាមការអះអាងរបស់ក្រុមប្រឹក្សាឃុំដែលមានឈ្មោះខាងលើនោះបានបញ្ជាក់ថាលោកមេឃុំកែវននបានបញ្ជាឲ្យលោកមកសួរនាំនិងបញ្ចេះជនសង្ស័យដែលកំពុងតែធ្វើសកម្មភាពឈូសឆាយដីជម្រកសត្វព្រៃបឹងពែរដើម្បីផ្ដល់មធ្យោបាយអោយជនល្មើសរារាំងសមត្ថកិច្ចកុំឲ្យអូសគ្រឿងចក្រចេញពីកន្លែងទីតាំងដែលឈូសឆាយដីជំរកសត្វព្រៃបឹងពែរនោះផងដែរ

ប្រជាពលរដ្ឋបានបន្តទៀតថានៅក្នុងការកាប់រានឈូសឆាយដីព្រៃនៅក្នុងឃុំពពកសព្វថ្ងៃនេះយ៉ាងអាណាធិបតេយ្យដោយសារតែមានលោកមេឃុំកែវននជាអ្នកបើកភ្លើងខៀវហើយនៅពីក្រោយខ្នងបទល្មើសគ្រប់ទីកន្លែងទើបដំណើរការយ៉ាងរលូន ជាក់ស្ដែង ដីព្រៃសហគមន៍ស្រែក្រសាំង នឹងដីព្រៃសហគមន៍អន្លង់ក្រាញ់ ដីជំរកសត្វព្រៃបឹងពែរ គឺរលាយទាំងអស់ទៅហើយ សកម្មភាពឈូសឆាយព្រៃឈើនៅក្នុងឃុំពពក ស្រុកស្ទោងគឺមានតាំងពីលោកកែវ ននឡើងជាមេឃុំមកម្លេះ

រីឯលោកកែវនននៅពេលដែលអ្នកសារព័ត៌មានយើងបានតេទៅសម្ភាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2020 នេះលោកបានឆ្លើយថានៅពេលនោះមានមេព្រៃម្នាក់ដែលមានឈ្មោះលោករ៉ន បានតេទៅប្រាប់លោកថាមានករណីឈួសឆាយដីព្រៃនៅចំណុចភូមិអន្លង់ក្រាញ់ លោកបានបញ្ជាឲ្យក្រុមប្រឹក្សាឃុំដែលមានឈ្មោះខាងលើនេះចុះទៅពិនិត្យមើលតែចំណែកក្រុមប្រឹក្សាឃុំធ្វើអ្វីផ្សេងនោះលោកមិនដឹងទេ

ដោយសារតែចុច យូធីអឹមនិងជីវីអេសនៅកន្លែងទីតាំងដែលឈួនឆាយនោះប៉ះចំដីជំរកសត្វព្រៃបឹងពែរ ដូច្នេះកម្លាំងកងរាជអាវុធហត្ថបានកសាងសំណុំរឿងរួចនៅថ្ងៃទី 20 ខែធ្នូឆ្នាំ 2020 នេះបានប្រគល់វត្ថុតាងរួមមានត្រាក់ទរ័មួយគ្រឿងម៉ាកKUBOTAពណ៍ក្រហមនឹងម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ពណ៍ខ្មៅហើយជនល្មើសចំនួនពីរនាក់ ១ឈ្មោះរឹមធន់ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិតាពរ័ឃុំពង្រក្រោមស្រុកជីក្រែងខេត្តសៀមរាប ២ឈ្មោះសុខាសុណាភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិអន្លង់ក្រាញ់ឃុំពពកស្រុកស្ទោង ខេត្តកំពង់ធំ បានប្រគល់ជូនទៅជំនាញបរិស្ថានដែនជំរកសត្វព្រៃបឹងពែរដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ។