សិស្សបោះបង់ការសិក្សានិងវិបត្តិផ្លូវចិត្ត រួមទាំងយុវជនគ្មានគោលដៅច្បាស់លាស់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវមុខរបរមួយសម្រាប់ជីវិត។

ខេត្តបន្ទាយមានជ័យ៖សិស្សបោះបង់ការសិក្សានិងវិបត្តិផ្លូវចិត្ត រួមទាំងយុវជនគ្មានគោលដៅច្បាស់លាស់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវមុខរបរមួយសម្រាប់ជីវិត ឬវគ្គសា្ពនចម្លង រៀបចំឡើងពីលោគ្រូចៅអធិការវត្តនិងយុវជនស.ស.យ.កឃុំទ្រាសស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ពិសេសក្រោមការជួយឧបត្ថម្ភគាំទ្រពីលោកជំ

ទាវ ឧកញ៉ាម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ។ នេះបើតាមលោកខែមវុទ្ធីបានបញ្ជាក់ គឺជារួមសិស្សនិងយុវជនទាំងនោះបានសិក្សានូវ កុំព្យុទ័រ  ភាសាអង់គ្លេស។

លោកខែមវុទ្ធី នាយករដ្ឋបាលសាលាស្រុកស្វាយចេកបានបញ្ជាក់បន្ថែមទៀតថា ក្នុងពេលនេះស្របនឹងអាកាសធាតុត្រជាក់នារដូវងារ លោកជំទាវម៉ៅម៉ាល័យកែគឹមយ៉ាន បានផ្ដល់ជូនសិក្ខាកាមវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវមានដូចជា ភួយ ជាង១០០ភួយ ទឹកសុទ្ធ២០០យួ មីកញ្ចប់១២០កេះ អង្ក១តោន និងថវិកា៨លានរៀល ។

   ចំណែក ព្រះតេជគណ ចាន់សុជន ចៅអធិការវត្តខ្ចាស់បានមានសង្ឃដិកា ចូលរួម ដោយបាន សង្កត់ធ្ងន់ ទៅកាន់សិស្សនិងយុវជនទទួលបានការបណ្ដុះបណ្ដាល ឲ្យថែទាំសុខភាពក៏ដូចជា អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធីចៀសវាងការឆ្លងមេរោគកូវីតហើយដាច់ខាតកុំពាក់ព័ន្ធឬប្រើប្រាស់គ្រឿងញៀននិងឧបាយមុខផ្សេងៗ។ ម៉្យាងវិញទៀត យុវជនត្រូវយកពេលវេលាប្រើឲ្យមានតម្លៃក្នុងជីវិតនិងសង្គមដោយខិតខំសិក្សាយកចំណេះជំនាញមួយច្បាស់លាស់ដូចជាឱកាសដែលយើងកំពុងមកចូលរួមវគ្គរៀនជំនាញកុំព្យុួទ័រ និងកាធ្វើសាប៊ូ លៀងចាននិងសម្អាតដៃនេះជាការងារ និងមុខរបរពិតប្រាកដ ដែលយុវជនយើងក្ដាប់យកឱកាសនេះឲ្យបាន ទើបជីវិតជោគជ័យ ។