ឧត្តមសេនីយ៍ទោ សោម ស៊ុនបំពាក់ឯកសណ្ឋានជូនកម្លាំងប្រជាការពារ៧នាក់និងផ្តល់អំណោយជូនប្រជាពលរដ្ឋទីទ័លក្រ៤គ្រួសារ

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអាជ្ញាធរដែនដី បំពាក់ឯកសណ្ឋានជូនកម្លាំងប្រជាការពារ ៧ គ្រួសារ ដើម្បីគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពទាំង០៩ចំណុចរបស់រាជរដ្ឋាភិបាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋទីទ័លក្រ៤គ្រួសារ រួមទាំងបានផ្សព្វផ្សាយការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគ កូវីដ១៩ នៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពអពង់ធំនៅរសៀលថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២០។
លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយអំពីវិធានការ ការពារទប់ ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ពាក់ម៉ាស រក្សាកម្លាតសុវត្ថិភាព ចំណែកអំណោយ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នីដែលបានផ្តល់ជូន ប្រជាពលរដ្ឋទីទ័លក្រចាស់ ជរា គ្មានទីពឹង៤គ្រួសារ អង្ករ ២៥ គីឡូក្រាម.មីម៉ាម៉ ០១កេស ទឹកត្រី០១ យួរ និងថវិកាមួ ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំថវិកាជាតិ និងថវិកាសប្បុរសជនមួយចំនួន ក្នុងការបញ្ជាទិញ វ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ជូនដល់ក្រុមគ្រូ ពេទ្យ.គ្រូបង្រៀន.មន្រ្តីយុត្តិធម៌ មន្រ្តីរាជការ .កង កម្លាំងប្រដាប់អាវុធ ដែលមានហានិភ័យខ្ពង់ក្នុងការ សង្រ្គោះប្រជាជន ហើយនិងបន្តចាក់ជូនដល់ បង ប្អូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ការវិវត្តន៍ថ្មីៗ នៃការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅប្រ ទេសជិតខាងកំពុងតែមានការព្រួយបារម្ភណ៍ ដូច្នេះសម្តេចតេជោ ហ៊ុន សែន សំណូមពរ ឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងករណីមានពលករដែលចំណាកស្រុកបានវិលត្រឡប់មកវិញ ដោយត្រួតពិនិត្យ យកសំណាកនិងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ពិសេស អាជ្ញាធរ នៅតាមមូលដ្ឋានក៏ដូចជាអាជ្ញាធរខេត្តស្រុក ត្រូវ មានវិធានការគ្រប់គ្រងបងប្អូនពលកររបស់ ដែលត្រូវបាន វិលត្រឡប់មកកាន់មូលដ្ឋានវិញឲ្យបានម៉ត់ចត់ ។
ដោយ ប៊ុន រដ្ឋា