ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបើកកសិដ្ឋានចិញ្ចឹមសត្វអូទ្រីសនៅក្នុងស្រុកព្រៃនប់ ថ្ងៃអនាគតគ្រោងនឹងបើកឲ្យទៅជាកន្លែងកសិទេសចរណ៍

0

ខេត្តព្រះសីហនុ៖ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ់បាននិងកំពុងបើកកសិដ្ឋានចិញ្ចឹម សត្វអូទ្រីស ១ ទីតាំង ស្ថិតនៅក្នុង ភូមិ អូត្រជាក់ចិត្ត ឃុំ សំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបនឹងចាប់ផ្ដើមចិញ្ចឹម ដែលមានចំនួន ២១៤ ក្បាល ជាពូជនៅក្នុងស្រុកនិងនាំមកពីប្រទេសវៀតណាម ដើម្បីបង្កាត់ធ្វើពូជ នៅក្នុងកសិដ្ឋានរបស់ខ្លួន។

.ប្អូនប្រុស នៅ សាឡន ប្រធានផ្នែកចិញ្ចឹមសត្វអូទ្រីស បានឲ្យដឹងថា បច្ចុប្បន្ន សត្វអូទ្រីសកំពុង មាន ការដាក់ចិញ្ចឹមជាង ២០០ ក្បាលក្នុងជំហានដំបូងហើយការចិញ្ចឹមនេះបានជួបនូវបញ្ហាជំងឺមួយចំនួន ក្រោយពី ប្អូនបានយកមកដាក់នៅទីតាំងចិញ្ចឹមក្នុងភូមិសាស្ត្រនៃស្រុកព្រៃនប់នេះ ក្នុងនោះសត្វអូទ្រីសមួយចំនួនបានងាប់ ព្យាបាលមិនទាន់ក៏មាន ទាំងអស់នេះគឺបណ្ដាលមកពីអាកាសធាតុ ប្រែប្រួល ព្រោះសត្វទាំងនោះ បានយកមកពី ភូមិសាស្ត្រផ្សេងគ្នាមានពូជក្នុងស្រុកនិងមកពីបរទេសហើយមួយវិញទៀតការរៀបចំកន្លែងក៏មិនទាន់បានទៅ តាមស្តង់ដារព្រោះការយកសត្វមកចិញ្ចឹមលឿនមុនការរៀបចំកន្លែងអោយបានត្រឹមត្រូវ។មកដល់បច្ចុប្បន្ននេះ ចំពោះសត្វអូទ្រីសគឺមានស្ថានភាពល្អប្រសើរឡើងវិញទាំងអស់ហើយដោយក្រុមការងារបច្ចេកទេសមានការថែទាំ ព្យាបាលដិតដល់និងចាក់ថ្នាំវ៉ាក់សាំងទៅតាមកាលកំណត់ដូចនេះធ្វើឲ្យសត្វមានសុខភាពល្អនិងឡើងគីឡូ ជាធម្មតា។ហើយការផ្ដល់ចំណីមានដូចជាស្មៅលាយជាមួយនឹង ចំណីកសិកម្មក្នុងមួយថ្ងៃ ផ្ដល់ចំណី ៦ ដងព្រឹក ៣ ដងនិងពេលល្ងាច ៣ដង បើឱ្យ ស៊ីលើកពីនេះ អាចបណ្ដាលឲ្យសត្វ ជួបនឹងបញ្ហា ដូចជាទល់លាមកជាដើម។
សត្វអូទ្រីស ចាប់ផ្ដើមបង្កាត់ពូជបាន ក្នុងរង្វង់ពីខែ ១០ និងខែ ១១ ហើយចាប់ផ្ដើមពងក្នុងរង្វង់ខែ ១២ ក្រោយពី ទទួលបាន ពងរបស់វា ក្រុមការងារបច្ចេកទេសបានបំបែក សត្វ អូទ្រីសទៅកន្លែងផ្សេង ដើម្បីធ្វើយ៉ាងណាយ កពងអូទ្រីសទាំងនោះទៅដាក់ក្នុងបន្ទប់ ដែលក្រុមការងារបច្ចេកទេសជាអ្នកភ្ញាស់។ចំពោះសត្វអូទ្រីប្អូនប្រុស ក៏បានឲ្យដឹងផងដែរថាកូនតូចទិញក្នុងតម្លៃជាង ១៥០ ដុល្លារហើយ សត្វអូទ្រីសធំពេញវ័យ ក្នុងរង្វង់ចាប់ពីជាង ១០០គីឡូឡើងគឺមានតម្លៃជិត២ពាន់ដុល្លារក្នុងមួយក្បាល។ការរៀបចំទីតាំងចិញ្ចឹមនាពេលបច្ចុប្បន្ននេះគឺនៅមានលក្ខណៈតូចក្រោយពីទទួលបានការបង្កាត់ពូជបានច្រើនក្រុមយុវសិស្សខេត្តបន្ទាយមានជ័យរបស់ប្អូនបាននឹងកំពុងមានការពង្រីកផ្ទៃដីឲ្យធំទូលាយដោយមានការដាំស្មៅដាំដើមឈើដើម្បីឲ្យសត្វអូទ្រីសទាំងនោះអាចដើរ រកចំណីរកចំណីជាធម្មតាហើយក្រុមការងារបច្ចេកទេសគ្រាន់តែរកចំណីរួមផ្សំបន្ថែមបន្តិចបន្តួចដល់សត្វតែប៉ុណ្ណោះ។ការរៀបចំឲ្យមានទីធ្លាធំទូលាយសម្រាបកសិដ្ឋានចិញ្ចឹមនេះក្រុមយុវនិស្សិតបានបញ្ជាក់ផងដែរថាចំពោះទៅថ្ងៃខាងមុខកសិដ្ឋានរបស់ប្អូននឹងបង្កើតទៅជាកសិទេសចរណ៍ព្រោះក្រុមនិស្សិតនាពេលបច្ចុប្បន្នមានការចិញ្ចឹមដូចជា ចិញ្ចឹមសត្វអូទ្រីស ចិញ្ចឹមចៀមចិញ្ចឹមក្របីបង្កាត់ពូជ ចិញ្ចឹមកង្កែបចិញ្ចឹមទា ដូចនេះកសិដ្ឋាននឹងក្លាយ ទៅជាទីតាំងកសិទេសចរណ៍នៅថ្ងៃថាមុខ។ចំពោះបច្ចេកទេសក្នុងការចិញ្ចឹមរបស់ក្រុមយុវសិស្សទោះបីជាមិនទាន់មានគ្រប់គ្រាន់១០០ភាគរយក៏ការចិញ្ចឹមកំពុងតែដំណើរការជាធម្មតាហើយប្អូនប្រុសក៏បានបន្ថែមថាដោយសារតែជំងឺកូវីដ១៩ ក្រុមបច្ចេកទេសគ្រោងនឹងទៅបន្តសិក្សាផ្នែក បច្ចេកទេសនៅក្រៅប្រទេស ដើម្បីយកបទពិសោធន៍ មកអនុវត្តនៅក្នុងកសិដ្ឋានរបស់ខ្លួន ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩ ផងដែរ៕នាគសមុទ្រ