ជនសង្ស័យ២នាក់​ ត្រូវកម្លាំងជំនាញខណ្ឌឬស្សីកែវ​ ឃាត់ខ្លួនពីបទ​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

   ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោក​វរសេនីយ៍ឯក​ ហ៊ាង​ ថារ៉េត​ អធិការនគរបាលខណ្ឌឬស្សីកែវ​ ដែលក្រុមការងារទូរទស្សន៍អប្សរា​ យេីងទទួលបាននៅព្រឹកថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ​២០២០នេះ​ថា​ កាលពីម្សិលមិញកម្លាំងប៉ុសិ្តនិងខណ្ឧបង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី១៤ផ្លូវលំភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ 

   ក្នុងរបាយការណ៍របស់លោកអធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា​ ជនសង្ស័យទី១. ឈ្មោះ វ៉ា រិទ្ធី ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះគា្មនលេខក្រុម១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាក(ជួញដូរ) ។ និងទី២.ឈ្មោះ ធែល សុភក្រ្ត័ ភេទ ប្រុស អាយុ៣០ឆ្នាំជនជាតិ ខែ្មរ មានទីលំនៅសំណង់មិនរៀបរយក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឧ ឫស្សីកែវ (ជួញដូរ ) ។

 ចំពោះសំភារៈដកហូតមាន​ ៖​ ក្រាមសថា្លចំនួន០៤កញ្ចប់ថង់តូច ។ 

  បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេី​ រួមទាំងវត្ថុតាង​ត្រូវបានកម្លាំងជំនាញខណ្ឌឬស្សីកែវ​ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕​