ការិយាល័យផលលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមទាចំនួន 3 កន្លែងនៅក្នុងស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២០ នេះកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ បានសហការណ៍ជាមួយពេទ្យសត្វស្រុកបរិបូណ៍ បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមទាពងចំនួន៣កន្លែង នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយបានចុះពិនិត្យមើលទីតាំងទី១នៅកសិដ្ឋានឈ្មោះម៉ៅ សុភី រស់នៅភូមិក្បាលដំរីឃុំត្រពាំងចាន់មាន
ទាពងសរុបចំនួន១៣ ០០០ក្បាល ទីតាំទី២នៅកសិដ្ឋានឈ្មោះ ពន្លក រស់នៅភូមិតាប៉ាង ឃុំចកមានទាពងសរុបចំនួន
៥០០០ក្បាល និងទីតាំងទី៣នៅកសិដ្ឋានឈ្មោះ ពេជ្រ ចាន់ធីរស់នៅ ភូមិស្វាយគយ ឃុំពន្លៃ មានទាពងសរុបចំនួន
៥០០០ក្បាល។

នៅក្នុងឱកាសនោះផងដែរលោកហ៊ុន លី ក៏ផ្ដាំផ្ញើ និងណែនាំអំពីបច្ចេកទេសចិញ្ចឹមដល់អ្នកចិញ្ចឹមទា, សួរសុខទុក្ខពីបញ្ហា និងលើកទឹកចិត្តកសិករចិញ្ចឹមទាឲ្យខិត
ខំប្រឹងប្រែង ដើម្បីចូលរួមចំណែកក្នុងការផលិតស្បៀងសម្រាប់បរិភោគ និង
លក់អោយសមស្របតាមតម្រូវការទីផ្សារដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ អំឡុងពេលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារតែជម្ងឺ Covid-19 ។

នៅក្នុងនោះផងដែរម្ចាស់កសិដ្ឋាននិមួយៗបានប្រាប់ឲ្យដឹងថាតម្លៃពងទាវិញ គឺតម្លៃបោះដុំលើទីផ្សារលក់បានតម្លៃ៣៥០
រៀល ក្នុង១គ្រាប់ និងលក់រាយ លក់បានតម្លៃ ៤៥០រៀលក្នុង១គ្រាប់ វារៀងធា្លក់តម្លៃចុះបន្តិចដោយសារមូលហេតុ៖
នៃស្ថានភាពបច្ចុប្បន្នត្រីសំបូរជាងខែមុន កសិករអាចរកបាននៅតាម ស្រែរីងទឹក អូរ បឹង និងទន្លេ ដែលកសិករ ខ្លះអាចបរិភោគត្រីដែលគាត់រកបាន និងស្ថាន
ភាពជម្ងឺកូវិត១៩ ក្នុងព្រឹត្តិការជាប់ៗគ្នា ៣វិច្ឆិកា និង២៨វិច្ឆិកា បានគំរាម
កំហែងត្រូវ បានកាត់ បន្ថយចរាចរណ៍មនុស្ស និងមធ្យោបាយដឹកជញ្ជូនពីតំបន់មួយទៅតំបន់មួយ៕