រថយន្តកុងទីន័របុកគូទរថយន្ត lexus បណ្ដាលឲ្យខ្ទេចមួយកំណាត់ក្រោយ!

0

ភ្នំពេញ៖ រថយន្តកុងទីន័រមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តlexus RX330 ខូចខាតមួយកំណាត់ក្រោយយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ(វ៉េងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តlexus RX330 មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AP-5052ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនខណៈមានរថយន្តនិងម៉ូតូបើកឆ្លងផ្លូវនៅខាងមុខ ខណៈនោះក៏មានរថយន្តកុងទីន័រមួយគ្រឿងពណ៌ក្រហមម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខព្រះសីហនុ3A-1665ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូទរថយន្ត lexus ពេញទំហឹងបណ្ដាលឲ្យខូចខាតផ្នែកមួយកំណាត់ក្រោយយ៉ាងដំណំ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយធ្វើការទៅតាមជំនាញសមដោយភាគីទាំងសងខាងសូមធ្វើការសម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕